អ៊ីរ៉ង់បដិសេធសំណើរបស់ក្រុមប្រទេស G7 ក្នុងការបញ្ឈប់ការគាំទ្រក្រុមហាម៉ាស់

តេអេរ៉ង់៖ រដ្ឋាភិបាលអ៊ីរ៉ង់ នៅថ្ងៃព្រហស្បតិ៍ ទី៩ ខែវិច្ឆិកា បានបដិសេធសំណើរបស់ក្រុមប្រទេស G7 ដែលអំពាវនាវឱ្យខ្លួនបញ្ឈប់ការគាំទ្រក្រុមប្រដាប់អាវុធហាម៉ាស់។

ការឆ្លើយតបរបស់អ៊ីរ៉ង់នេះ កើតឡើងមួយថ្ងៃក្រោយកិច្ចប្រជុំនៃក្រុមរដ្ឋមន្ដ្រីការបរទេសនៃប្រទេស G7 នៅប្រទេសជប៉ុនបានបញ្ចប់។ ប្រទេស G7 បានអំពាវនាវឱ្យអ៊ីរ៉ង់បញ្ឈប់ការគាំទ្រក្រុមហាម៉ាស់ និងបញ្ឈប់រាល់ទង្វើណាដែលអាចធ្វើឱ្យតំបន់មជ្ឈិមបូព៌ាធ្លាក់ក្នុងអស្ថិរភាព រួមទាំងការផ្ដល់ការគាំទ្រទៅឱ្យក្រុមហេសបូឡាផងដែរ។

អ៊ីរ៉ង់ថោ្កលទោសសំណើរបស់ប្រទេស G7 នេះយ៉ាងខ្លាំង។ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Nasser Kanani ថា អ្វីដែលគ្រប់គ្នារំពឹងពីកិច្ចប្រជុំក្រុមប្រទេស G7 នេះ គឺការបំពេញនូវកាតព្វកិច្ចអន្ដរជាតិរបស់ពួកគេ តាមរយៈការដាក់ទណ្ឌកម្មរបស់របប Zionist ដែលប្រឆាំងនឹងសិទ្ធិមនុស្ស និងច្បាប់អន្ដរជាតិនៅតំបន់ហ្កាហ្សាជាដើម។ ប្រធានាធិបតីអ៊ីរ៉ង់លោក Ebrahim Raisi ក៏បានគូសបញ្ជាក់ថា ការផ្ដល់ការគាំទ្រចំពោះក្រុមហាម៉ាស់គឺជាកាតព្វកិច្ចរបស់អ៊ីរ៉ង់ ប៉ុន្ដែអ៊ីរ៉ង់ពុំមានពាក់ព័ន្ធនឹងប្រតិបត្តិការរបស់ក្រុមនេះឡើយ។

ប្រទេសអ៊ីរ៉ង់ពុំដែលទទួលស្គាល់អធិបតេយ្យភាពរបស់ប្រទេសអ៊ីស្រាអែលឡើយ ហើយប៉ាឡេស្ទីនគឺជាចំណុចស្នូលនៃនយោបាយការបរទេសរបស់ខ្លួនចាប់តាំងពីបដិវត្តន៍អ៊ីស្លាមឆ្នាំ ១៩៧៩មកម្ល៉េះ៕ ប្រភព៖ AFP ប្រែសម្រួល៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner