នគរបាលខណ្ឌឬស្សីកែវ បង្រ្កាបក្រុមជនសង្ស័យលួចគាស់ បានមួយសំបុក

ភ្នំពេញ៖ ក្រោយពីបានទទួលពាក្យបណ្តឹងពីប្រជាពលរដ្ឋ ស្តីពីការបាត់ស្លាកលេខរថយន្តនោះ លោកវេរសេនីយឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឬស្សីកែវ បានបញ្ជាទៅលោកវរសេនីយ៍ទោ ផល មេសា អធិការរង អោយដឹកនាំជំនាញ ចុះស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យបានចំនួន៣នាក់ នៅចំណុចផ្ទះលេខ៥៩ ផ្លូវ៣៥៥ ក្រុម១ ភូមិទួលគោក សង្កាត់ប្ញស្សីកែវ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង០២រសៀល ។

លោកវរសេនីយ៍ទោ ផល មេសា បានអោយដឹងថា ដឹកនាំកងកម្លាំងព្រហ្មខណ្ឌ រួមនឹងប៉ុស្តិ៍ធ្វើការស្រាវជ្រាវក្រោយពីទទួលពាក្យបណ្ដឹងជនរងគ្រោះ ដែលពាក់ព័ន្ធក្រុមជនសង្ស័យផ្នែកខាងគាស់ និងលួច ឈានដល់ការបង្រ្កាប និងឃាត់បានជនសង្ស័យ ១-ឈ្មោះ គៀង ចៅសំ ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅបន្ទប់ជួល ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ (មានសារធាតុញៀន), ២-ឈ្មោះ សុខ វណ្ណ ភេទប្រុស អាយុ៣៧ឆ្នាំ មានទីលំនៅបន្ទប់ជួល ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ (មានសារធាតុញៀន) និង៣-ឈ្មោះ ឌីន ប៉ូលី ភេទប្រុស អាយុ៣៩ឆ្នាំ មានទីលំនៅបន្ទប់ជួល ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ (មានសារធាតុញៀន) ។

វត្ថុតាងដកហូតបានរួមមាន៖ ម៉ូតូ០១គ្រឿងម៉ាក wave ពណ៍ខ្មៅ ផ្លាកលេខ ភ្នំពេញ 1CW-3899, សោសៀរលេខ៨ចំនួន០១ដើម , ដែកសំប៉ែតកែច្នៃចុងស្រួច, សរសៃលួសកែច្នៃ និងផ្លាកលេខរថយន្តចំនួន០២សន្លឹក លេខភ្នំពេញ 2AU.2086 ។ សម្ភារះបាត់បង់៖ ផ្លាកលេខរថយន្តចំនួន ២សន្លឹកលេខ ភ្នំពេញ 2BO-3555 ។

លោកអធិការរងបន្តថា ដំណើររឿង៖ នៅថ្ងៃទី០៧ ខែ វិច្ឆិកា ឆ្នាំ២០២៣ ជនរងគ្រោះបានចតរថយន្តមួយគ្រឿងម៉ាកford rapter ពណ៍ស ផ្លាកលេខភ្នំពេញ 2BO-3555 នៅចំណុចកើតហេតុខាងលើ បន្ទាប់មកមានជនសង្ស័យ០៤នាក់ ជិះម៉ូតូ០២គ្រឿង ដោយជនសង្ស័យឈ្មោះ គៀង ចៅសំ ជិះម៉ូតូ០១គ្រឿងម៉ាកហុងដាវេវ ពណ៍ខ្មៅ ផ្លាកលេខភ្នំពេញ 1CW-3899 ជិះដឹកជនសង្ស័យឈ្មោះសុខ វណ្ណ និងជនសង្ស័យឈ្មោះឌីន ប៉ូលី នឹងជនសង្ស័យឈ្មោះតឿ ភេទប្រុស អាយុប្រហែល ២៥ឆ្នាំ ជិះម៉ូតូ០១គ្រឿងម៉ាកនិច ពណ៍ក្រហម ធ្វើដំណើរមកដល់ចំណុចកើតហេតុមុខផ្ទះជនរងគ្រោះ បន្ទាប់មកជនសង្ស័យឈ្មោះ សុខ វណ្ណ នឹងជនសង្ស័យឈ្មោះតឿ បានធ្វើសកម្មភាព លួចកាច់ផ្លាកលេខរថយន្តរបស់ជនរងគ្រោះ (មុខនិងក្រោយ) បានសម្រេច ហើយយកទៅលក់អោយឈ្មោះថា ភេទប្រុស អាយុប្រហែល៤៥ឆ្នាំ នៅម្ដុំទួលពង្រ បានប្រាក់ចំនួន៧០$ ចែកគ្នាសុីចាយ និងប្រើប្រាស់គ្រឿងញៀនអស់ហើយគេចខ្លួនបាត់ បន្ទាប់មកជនរងគ្រោះបានដាក់ពាក្យបណ្ដឹងដើម្បីអោយសមត្ថកិច្ចស្រាវស្វែងរកផ្លាកលេខ និងចាប់ជនសង្ស័យមកផ្ដន្ទាទោសតាមផ្លូវច្បាប់។

ក្រោយទទួលបណ្ដឹងជនរងគ្រោះ សមត្ថកិច្ចយើងចុះដល់កន្លែង កើតហេតុ ដើម្បីត្រួតពិនិត្យតាមកាំមេរ៉ាសុវត្ថិភាព ទើបស្រាវជ្រាវ កំណត់ អត្តសញ្ញាណជនសង្ស័យ និងឈានធ្វើការឃាត់ខ្លួន បានជនសង្ស័យចំនួន០៣នាក់មានឈ្មោះដូចខាងលើ និង ដកហូតវត្ថុតាង នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង១២ នៅចំណុចក្រុម៧ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវ យកមកប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសង្កែទី១ ដើម្បីធ្វើការសួរនាំ និងចាត់ការតាមផ្លូវច្បាប់។ ចំនែកជនសង្ស័យឈ្មោះ តឿ បានគេចខ្លួន ដោយកំលាំងជំនាញនឹងប៉ុស្ត៍កំពុងស្រាវជ្រាវ ដើម្បីចាត់ការតាមផ្លូវច្បាប់ ៕

ដោយ ប៊ុនធី, វណ្ណលុក

ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner