ជនជាតិវៀតណាម ១៣ នាក់ ធ្វើមាតុភូមិនិវត្តន៍ ពីប្រទេសអ៊ីស្រាអែល

ហាណូយ៖ ក្រសួងការបរទេសប្រទេសវៀតណាម បាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ សប្តាហ៍នេះថា ជនជាតិវៀតណាមចំនួន ១៣នាក់បានវិលត្រឡប់មកផ្ទះវិញ ពីប្រទេសអ៊ីស្រាអែល ដោយសុវត្ថិភាព ខណៈដែលក្រសួងបានជំរុញឱ្យជនជាតិវៀតណាម ចាកចេញពីប្រទេសនេះ ចំពេលមានជម្លោះ។

អ្នកនាំពាក្យរបស់ក្រសួងការបរទេសវៀតណាម លោកស្រី Pham Thu Hang បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា ជនជាតិវៀតណាមទាំង ១៣ នាក់បានត្រឡប់មកវិញ តាមជើងហោះហើរពាណិជ្ជកម្ម និងជើងហោះហើរមនុស្សធម៌ ដោយបានសហការជាមួយដៃគូ ក្នុងប្រទេសអ៊ីស្រាអែល។

អ្នកនាំពាក្យរូបនេះបាននិយាយទៀតថា ស្ថានទូតវៀតណាមប្រចាំនៅអ៊ីស្រាអែលកំពុងប្រឹងប្រែង ការពារពលរដ្ឋ វៀតណាម ដោយបង្កើនការធ្វើទំនាក់ទំនង ព្រមទាំងផ្តល់អនុសាសន៍ដល់ពលរដ្ឋខ្លួន ឱ្យចាកចេញពីប្រទេសអ៊ីស្រាអែលទៅកាន់កន្លែងមានសុវត្ថិភាព។

ជនជាតិវៀតណាមប្រហែល ២៥០ នាក់ដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅអ៊ីស្រាអែល ដែលចង់ចាកចេញពីតំបន់មានជម្លោះ នៅពេលចាំបាច់។ ក្រសួងក៏បានផ្តល់អនុសាសន៍ឱ្យប្រជាជនវៀតណាមជៀសវាង ការធ្វើដំណើរទៅប្រទេសអ៊ីស្រាអែល ហើយបានស្នើឱ្យអាជ្ញាធរអ៊ីស្រាអែល ធានាសុវត្ថិភាព ជាអតិបរមាសម្រាប់ជនជាតិវៀតណាម និងក្រុមគ្រួសាររបស់ពួកគេ នៅទីនោះ។

លោកស្រី Hang បានបន្ថែមថា ក្នុងករណីមានអាសន្ន ជនជាតិវៀតណាមនៅអ៊ីស្រាអែល គួរតែទាក់ទងទៅស្ថានទូតវៀតណាម តាមរយៈបណ្តាញទូរស័ព្ទបន្ទាន់ (hotline)៕ ប្រភពពី VNexpress ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner