រដ្ឋបាលខេត្តរតនគិរីបានត្រៀមខ្លួនជាស្រេចក្នុងការរៀបចំពិធីបុណ្យអុំទូកនៅបឹងកន្សែង

(រតនគិរី)៖ ដើម្បីចូលរួមអបអរសាទរក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុកនិងសំពះព្រះខែរដ្ឋបាលខេត្តរតនគិរី ដែល មានឯកឧត្តម ញ៉ែម សំអឿន ជាអភិបាលខេត្ត បានត្រៀមខ្លួនជា
ស្រេចក្នុងការរៀបចំបុណ្យអុំទូកនៅ បឹងកន្សែង រយៈពេល ២ថ្ងៃ គឺចាប់ពីថ្ងៃទី២៣-២៤ខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខនេះ។ជាក់ស្តែងនៅព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម ងិនណែល អភិបាលខេត្តស្តីទី បានដឹកនាំកម្លាំងមន្ទីរ អង្គភាព សាលាក្រុងបាន លុង និង យុវជនស.ស.យ.ក ធ្វើការរៀបចំតុបតែងលំអរនៅជុំ
វិញបឹងកន្សែងនិងវេទិកាអុំទូក ឱ្យមានភាពស្រស់ស្អាតត្រៀមទទួល ប្រជាពលរដ្ឋមកកម្សាន្តនៅខេត្តរតនគិរី ឱ្យបានច្រើនកុះករ ៕

ដោយ គតិ យុត្ត

ads banner