ផ្លូវលំ ១ខ្សែមានប្រវែង ១៦គីឡូម៉ែត្រ ត្រូវបានក្រុមហ៊ុន គ្លូប៊លគ្រីន អិនន័រជី ឌីវែលឡុបមែន ធ្វើការជួសជុលលើងវិញ បន្ទាប់ពីបាន ខូចខាត ដោយសាជំនន់ទឹកភ្លៀង

អត្ថបទដោយ៖
ឈឹម សុផល

(ព្រះវិហារ)៖ ផ្លូវលំចំនួន ១ខ្សែ មានប្រវែងជាង ៣០គីឡូម៉ែត្រ តភ្ជាប់ ពីផ្លូវជាតិលេខ ៩៤ ត្រង់ចំណុចស្រុកជយ័សែន ទៅកាន់ភូមិភ្ញាក់រលឹក ឃុំធ្មារ ដែលរងនូវការខូចខាតយ៉ាងធ្ងន់ធ្ងរដោយសាជំនន់ទឹកភ្លៀង នារដូវវស្សាកន្លងមក ត្រូវបានក្រុមហ៊ុន គ្លូប៊លគ្រីន អិនន័រជី ឌីវែលឡុបមែន (ក្រុមហ៊ុនរ៉ែដែក) ធ្វើការជួសជុលឡើងវិញ បានចំនួន ជាង ១៦គីឡូម៉ែត្រ បើកឱ្យចរាចរណ៍បណ្តើរៗហើយ ។

លោក លី សុខ តំណាងឱ្យក្រុមហ៊ុន គ្លូប៊លគ្រីន អិនន័រជី ឌីវែលឡុបមែន បានឱ្យដឹងថា ដោយសាមើលឃើញពីការ លំបាករបស់ប្រជាពលរដ្ឋនៅស្រុកជយ័សែន និងដោយ ចង់រួម ចំណែក ជាមួយរាជរដ្ឋាភិបាលកម្ពុជា រួមជាមួយអាជ្ញាធរខេត្តព្រៈវិហារ អាជ្ញាធរស្រុកជ័យសែន ក្រុមហ៊ុនបានចំណាយថវិកា ជួយជួសជុល ផ្លូវចំនួន ១ខ្សែនេះដើម្បីជួយសម្រួលដល់ការធ្វើដំណើរ ក៍ដូច ជួយ សម្រួលដល់ការដឹកជញ្ជូនផលដំណាំកសិករ ចេញទៅកាន់ទី
ផ្សាបានយ៉ាងស្រួលផងដែរ ។

លោកវិរៈសេនិយ៍ឯក រិទ្ឋ សូណា អធិការនគរបាល ស្រុកជ័យសែន និងជាមេការដឹកនាំក្រុមកម្មករគ្រឿងចក្រជួសជុល ផ្លូវ បានឱ្យដឹងថា ផ្លូវចំនួន ១ខ្សែនេះ បានជួសជុលរួចហើយប្រវែងជាង ១៦គីឡូម៉ែត្រ ចាប់ពីចំណុខផ្លូវបំបែកលេខ៩៤ រហូតដល់ស្ពានប្រមូលផ្តុំ ដោយចាក់
គ្រោះក្រហមលាយល្បាយថ្ម នៅជាង ១៥គីឡូវម៉ែត្រទៀត បានកៀរ
បង្ហាប់ឱ្យស្មើ គ្រោងចាក់គ្រោៈ និងល្បាយថ្មនាពេលក្រោយ ។

លោក រស់ ហេង អភិបាលស្រុកជ័យសែន បានឱ្យដឹងថា ក្រោមកា រដឹកនាំចង្អុលបង្ហាញពីសំណាក់ ឯកឧត្តម គីម រិទ្ឋី អភិបាល នៃគ
ណៈអភិបាលខេត្តព្រះវិហារ និងដោយបានសហការយ៉ាងល្អពីសំ
ណាក់ លោក លី សុខ តំណាង ក្រុមហ៊ុន គ្លូប៊លគ្រីន អិនន័រជី ឌីវែលឡុបមែន បាផ្តល់ថវិការជួសជុលផ្លូវចំនួន ១ខ្សែនេះ ។

លោក រស់ ហេង បានឱ្យដឹងថា ផ្លូវ ១ខ្សែនេះពិតជាមា
នសារៈ សំខាន់ណាស់សម្រាប់ប្រជាពលរដ្ឋចំនួន ៤ឃុំ ក្នុងស្រុកជយ័សែន ក្នុងការដឹកកសិផលរបស់ប្រជាពលរដ្ឋ ឡើងមកកាន់ទីផ្សារ ៕

ដោយ ៖ ឈឿង ចាន់

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner