ក្រុមហ៊ុន Cellcard បានប្រារព្ធពិធី ផ្តល់រង្វាន់សំណាង លើកទី៨ ដល់អតិថិជន នៅផ្សារស្ទឹងមានជ័យ
ភ្នំពេញ៖ ក្រុមហ៊ុន Cellcard បានប្រារព្ធពិធីផ្តល់រង្វាន់ សំណាងលើកទី8 ដល់អតិថិជនរបស់ខ្លួន ដែលបានឈ្នះរង្វាន់ ជាច្រើនក្នុងខែមិថុនា។ កម្មវិធីនេះ នឹងត្រូវប្រារព្ធធ្វើឡើង ក្នុងផ្សារស្ទឹងមានជ័យ ។
លោក ហ៊ាង មេត្តា មកពីខេត្តកំពង់ចាម ដែលជាអតិថិជនមហាសំណាង បានឈ្នះរង្វាន់ ១០ម៉ឺនដុល្លារ ក្នុងកម្មវិធីឈ្នះ១ម៉ឺនដុល្លារ ជារៀងរាល់ថ្ងៃ បានឲ្យដឹងថា គាត់ពិតជាមិនដែលនឹកស្មានដល់ថាគាត់មានសំណាងបានឈ្នះរង្វាន់នេះ ហើយគាត់ពិតជារំភើបសប្បាយរីករាយដែលបានទទួលរង្វាន់នៅថ្ងៃនេះ។
លោកបន្តថា៖ «ក្រុមហ៊ុន Cellcard បានទូរស័ព្ទមកខ្ញុំ ហើយប្រាប់ថា ខ្ញុំបានឈ្នះរង្វាន់ប្រាក់សុទ្ធចំនួន ១០ម៉ឺនដុល្លារ ប៉ុន្តែពេលនោះខ្ញុំបានប្រាប់ទៅក្រុមហ៊ុនវិញថា ខ្ញុំមិនត្រូវការទេ ពីព្រោះខ្ញុំគិតថា វាជាការឆបោក»។
លោកបានបន្ត៖ «នៅពេលដែលខ្ញុំបានដឹងថា វាជាការពិតមែន ខ្ញុំបានប្រាប់ក្រុមគ្រួសាររបស់ខ្ញុំភ្លាមៗ»។
រង្វាន់សម្រាប់អ្នកដែលបានឈ្នះរង្វាន់ទាំង ៣១ រូបរួមមាន៖
• ម៉ូតូ Yamaha Mio៖ អ្នកឈ្នះរង្វាន់ចំនួន ៩ រង្វាន់ (កម្មវិធី iKnow iKnow)
• ម៉ូតូ Yamaha QBIX ២០១៩៖ អ្នកឈ្នះរង្វាន់ចំនួន ២០ រង្វាន់ (កម្មវិធីស្ទូចម៉ូតូយករង្វាន់)
• ទឹកប្រាក់សុទ្ធ 190,000 ដុល្លារ៖ អ្នកឈ្នះចំនួន២រង្វាន់(កម្មវិធី10K Raffle )
ការផ្តល់ជូនពិសេសពីក្រុមហ៊ុន Cellcard នឹងបន្តផ្តល់ជូនអតិថិជនរបស់ខ្លួននូវការភ្ញាក់ផ្អើល និងសប្បាយរីករាយ ជាមួយនឹងការផ្តល់ឱកាសដល់អតិថិជនក្នុងការឈ្នះរង្វាន់ដ៏អស្ចារ្យជារៀងរាល់ថ្ងៃ៕

