គណៈប្រតិភូជាន់ខ្ពស់កងទ័ពជើងគោកកម្ពុជា វិលត្រឡប់មកពីចូលរួមកិច្ចប្រជុំកងទ័ពអាស៊ាន នៅសាធារណរដ្ឋសិង្ហបូរី
នៅល្ងាចថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៩កន្លងទៅនេះ គណៈប្រតិភូជាន់ខ្ពស់កងទ័ពជើងគោក នៃ
កងយោធពលខេមរភូមិន្ទ ដឹកនាំដោយឯកឧត្តមឧត្តមសេនីយ៍ឯក ខឹមជា សាឃឿន មេបញ្ជាការរង
កងទ័ពជើងគោក បាននិវត្តន៍មកដល់មាតុប្រទេសវិញប្រកបដោយសុវត្ថិភាព បន្ទាប់ពីបានអញ្ជើញទៅ
ចូលរួមកិច្ចប្រជុំកងទ័ពអាស៊ាន នៅសាធារណរដ្ឋសិង្ហបូរី រយៈពេល០៥ថ្ងៃ ចាប់ពីថ្ងៃទី១៧ រហូតដល់ថ្ងៃទី
២១ ខែកក្កដា ឆ្នាំ២០១៩។

សូមបញ្ជាក់ថា កិច្ចប្រជុំផ្លាស់ប្តូរព័ត៌មានកងទ័ពអាស៊ាន ឆ្នាំ២០១៩នេះ សាធារណរដ្ឋសិង្ហបូរីទទួលធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ។ គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីជួបផ្លាស់ប្តូរយោបល់រវវាងអ្នកជំនាញស្តីពីបញ្ហាពាក់ព័ន្ធលើប្រធានបទស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការប្រឆាំងទៅនឹងការប្រើប្រាស់អាវុធគីមី ជីវសាស្ត្រ វិទ្យុកម្ម និងនុយក្លេអែរ (CBRN) ដោយមានការអញ្ជើញចូលរួមពីបណ្តាប្រទេសនៅក្នុងតំបន់ដែលជាសមាគមប្រជាជាតិអាស៊ានទាំង១០។

ឯកឧត្តម ខឹមជា សាឃឿន ក្នុងនាមឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការ
រងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានឲ្យដឹងថា កិច្ចប្រជុំរវាង
អ្នកជំនាញកងទ័ពអាស៊ានទាំង១០ លើបញ្ហាសារធាតុគីមីនេះ ពិតជាមានសារសំខាន់ណាស់ក្នុងការ
ប្រមូលផ្តុំនាយទាហានក្នុងតំបន់មកពិភាក្សាស្វែងរកវិធានការដោះស្រាយ ទប់ស្កាត់ និងប្រឆាំងទៅនឹងការប្រើប្រាស់អាវុធគីមី ជីវសាស្ត្រ វិទ្យុសកម្ម និងនុយក្លេអែរ ព្រមទាំងស្វែងយល់អំពីផលប៉ះពាល់របស់សារធាតុគីមី
ទាំងនោះ មកលើជីវិតមនុស្ស សត្វ រុក្ខជាតិ និងបរិស្ថាននៅលើពិភពលោក។

អង្គប្រជុំ ក៏បានឯកភាព
ដាក់ចេញនូវវិធានមួយចំនួនផងដែរដូចជា ការដាក់ទណ្ឌកម្មទៅលើប្រទេសណាដែលប្រើប្រាស់អាវុធទាំង
នោះឲ្យបានជាចាំបាច់បំផុត បង្កើតឲ្យមានយន្តការតាមដានរាល់សកម្មភាពដោយមិនលម្អៀងទៅរកភាគីម្ខាងៗ ។ ប្រទេសម្ចាស់ផ្ទះនៃកិច្ចប្រជុំបានឯកភាពជួយបើកវគ្កបណ្តុះបណ្តាលកងទ័ពកម្ពុជា ក្នុងការហ្វឹកហ្វឺនមុខជំនាញប្រឆាំងទៅនឹងការប្រើប្រាស់អាវុធគីមី ជីវសាស្ត្រ វិទ្យុសកម្ម និងនុយក្លេអ៊ែរ។ កិច្ចប្រជុំបានបញ្ចប់ទទួលបានជោគជ័យ រ់ាក់ទាក់ ស្និទ្ធស្នាល និងការយោគយល់។ នៅក្នុងឱកាសនោះ ឯកឧត្តម ខឹមជា សាឃឿន និងតំណាងកងទ័ពអាស៊ានទាំង១០ ក៏បានផ្លាស់ប្តូរវត្ថុអនុស្សាវរីយ៏គ្នាទៅវិញទៅមកផងដែរ។

គួរឲ្យដឹងផងដែរថា អញ្ជើញទទួលគណៈប្រតិភូដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ រួមមាន៖ ឯកឧត្តមឧត្តមសេនីយ៍ទោ សុខ សាវ៉ាត ឯកឧត្តមឧត្តមសេនីយ៍ទោ ឆាយ វណ្ណា នាយសេនាធិការរងកងទ័ពជើងគោក និង
ឯកឧត្តម អស់លោកជានាយទាហានជាន់ខ្ពស់ចំណុះបញ្ជាការដ្ឋានកងទ័ពជើងគោកជាច្រើនរូបទៀត៕ធ.ដ









