ទីភ្នាក់ងារឧតុនិយមព្រមានពីព្យុះ ផ្គររន្ទះ និងទឹកជំនន់នៅតំបន់សំខាន់ៗនៃប្រទេសឥណ្ឌូណេស៊ី

ហ្សាការតា៖ ទីភ្នាក់ងារឧតុនិយម អាកាសធាតុ និងភូគព្ភសាស្ត្រ (BMKG) បានព្យាករណ៍ថា តំបន់មួយចំនួនក្នុងប្រទេសឥណ្ឌូណេស៊ី អាចនឹងរងការវាយប្រហារដោយអាកាសធាតុអាក្រក់បំផុត ចាប់ពីថ្ងៃទី១០ ដល់១៦ ខែវិច្ឆិកា ឆ្នាំ២០២៣។

យោងតាមគេហទំព័ររបស់ទីភ្នាក់ងារឧតុនិយម អាកាសធាតុ និងភូគព្ភសាស្ត្រ (BMKG) បាននិយាយថា ភ្លៀងធ្លាក់ខ្លាំងអាចនឹងកើតមាននៅក្នុងតំបន់ជាច្រើនរបស់ប្រទេសឥណ្ឌូណេស៊ី រួមមាន អាឆេ, ស៊ូម៉ាត្រាខាងលិច, ស៊ូម៉ាត្រាខាងជើង និងស៊ូម៉ាត្រាខាងត្បូងជាដើម។ លើសពីនេះ តំបន់ដែលមានព្យុះផ្គររន្ទះ រួមមាន ហ្សាការតា, ជ្វាខាងលិច, ជ្វាខាងកើត, កាលីម៉ាន់តាន់ខាងជើងជាដើម។

ទីភ្នាក់ងារឧតុនិយម (BMKG) បាននិយាយថា នៅក្នុងខែវិច្ឆិកានេះ ទឹកភ្លៀងដែលរំពឹងទុកជាទូទៅ ត្រូវបានចាត់ថ្នាក់ជាកម្រិតទាបទៅមធ្យម ពោលគឺពីសូន្យ ដល់ ១៥០មីលីម៉ែត្រក្នុងរយៈពេល១០ថ្ងៃ។ កន្លងមក ទីភ្នាក់ងារឧតុនិយមក៏បានជំរុញឱ្យសាធារណជនមានការប្រុងប្រយ័ត្ន ចំពោះសក្តានុពលនៃអាកាសធាតុអាក្រក់ខ្លាំង ក្នុងអំឡុងពេលអន្តរកាល ចាប់ពីរដូវប្រាំងដល់រដូវវស្សាផងដែរ៕ ប្រភព៖ The Star ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner