Nissan ជឿជាក់ខ្លាំងលើប្រទេសមួយក្នុងតំបន់អាស៊ាន សម្រាប់ទីផ្សារលក់រថយន្តអគ្គិសនី

ថ្មីៗនេះ មានប្រភពព័ត៌មានថា ក្រុមហ៊ុនរថយន្តជប៉ុនដ៏ល្បីល្បាញ Nissan ជឿជាក់ថា ប្រទេសហ្វីលីពីន នឹងរួចរាល់ក្នុងការផ្គត់ផ្គង់ទីផ្សាររថយន្តអគ្គិសនីយ៉ាងយូរបំផុត នៅឆ្នាំ២០២០ខាងមុខនេះ ខណៈដែលបច្ចុប្បន្ន យានយន្តដើរដោយថាមពលអគ្គិសនីនៅក្នុងប្លុកអាស៊ានមួយនេះកំពុងពេញនិយម។

គួរបញ្ជាក់ថា រថយន្តអគ្គិសនី Nissan Leaf ចេញតាំងពីឆ្នាំ២០១០ រហូតដល់ឆ្នាំ២០១៩ លក់បានជាង៤០០ ០០០ គ្រឿងនៅទីផ្សារចំនួន៥១ប្រទេស បានក្លាយជារថយន្តអគ្គិសនីដំបូងរបស់ Nissan ដែលលក់ដាច់ខ្លាំង។ យ៉ាងណាមិញ ថ្នាក់ដឹកនាំជាន់ខ្ពស់ក្រុមហ៊ុន Nissan មិនបានបញ្ជាក់ពីកាលបរិច្ឆេទច្បាស់លាស់ ក្នុងការនាំចូលរថយន្ត Leaf នោះទេ ពោលគឺគ្រប់យ៉ាងស្ថិតនៅក្នុងដំណាក់កាលចរចាគ្នានៅឡើយ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner