សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យពន្លឿនការចែកប័ណ្ណកម្មសិទ្ធិដីធ្លី និងចុះបញ្ជីដីធ្លីជូនពលរដ្ឋឱ្យបានលឿន

ភ្នំពេញ៖ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “ស្ពាននាគភ្លោះ កោះនរា និងស្ពានបេតុងខ្សែកាបតភ្ជាប់តំបន់អភិវឌ្ឍកោះនរា និង តំបន់អភិវឌ្ឍន៍ កោះពេជ្រ” នៅរសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណា ចក្រ កម្ពុជា បានស្នើឱ្យពន្លឿនការចែកប័ណ្ណកម្មសិទ្ធិដីធ្លី និងចុះបញ្ជី ដីធ្លីជូនពលរដ្ឋឱ្យបានលឿន ។

សម្ដេចធិបតីបន្តថា កិច្ចការងារនេះ យើងធ្វើតាមយន្តការពីរ ។គឺទី១-យន្តការធ្វើយ៉ាងណា ជំរុញការពន្លឿនការចែក ប័ណ្ណកម្មសិទ្ធិដីធ្លីទូទាំង ប្រទេស ដោយកន្លងមកយើងមាន ៧លានបណ្ណ តែយើងចែកបាន ២ លានបណ្ណ នៅសល់ ៥លានបណ្ណទៀត ។

សម្ដេចធិបតីបន្តថា សម្ដេចបានប្រគល់ភារកិច្ចជូនឯកឧត្តម ឧបនាយក រដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ ចាត់វិធានការ ដើម្បីជំរុញការបញ្ជូនបណ្ណបញ្ជាក់ចុងក្រោយ ហើយឯកឧត្តម សាយ សំអាល់ និងក្រុមការងារ ក៏បានរៀបចំហើយ ជំរុញ ដោយកន្លែងខ្លះ ចុះចែកទាំងយប់ ដូចខេត្តកំពង់ស្ពឺ ថ្ងៃមុន ចុះចែក ទាំងយប់ តែម្ដង ព្រោះជួនកាលកម្មករ កម្មការិនី គាត់ធ្វើការ ពេល ថ្ងៃ ហើយបើចាំតែសេវាយើងពេលថ្ងៃ គឺគាត់ពិបាក ។ សម្ដេចធិបតីបន្តថា ដូច្នេះធ្វើយ៉ាងណា ពន្លឿននៃការចែកប័ណ្ណនេះ ហើយកន្លែងមិនទាន់មានការគ្រប់គ្រងច្បាស់លាស់ ត្រូវពន្លឿនការរៀប ចំ ផែនទីគ្រប់គ្រងឱ្យបានច្បាស់លាស់ ដើម្បីបែងចែកតំបន់ និងកាត់ បន្ថយនូវភាពមិនច្បាស់លាស់ ដែលជាកត្តា នៃការបង្កើតបញ្ហា ។

គួររំលឹកថា ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំពិនិត្យជំរុញ និងគាំទ្រដល់ការងារចុះបញ្ជីដីនៅខេត្តកណ្តាល នាថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅសាលាខេត្តកណ្តាល ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានស្នើគណៈអភិបាលខេត្ត ក្រុមប្រឹក្សាខេត្ត និង អាជ្ញាធរ មូលដ្ឋាន ភូមិ ឃុំ ស្រុក និងអ្នកស្ម័គ្រចិត្ត ចូលរួមប្រើប្រាស់ កម្លាំងសរុប ពន្លឿនការងារ ចុះបញ្ជីដីធ្លីក្នុងភូមិសាស្ត្រខេត្តកណ្តាល ឱ្យមានប្រសិទ្ធភាព និងទទួលបានជោគជ័យតាមការគ្រោងទុក សំដៅផ្តល់ផលប្រយោជន៍ជូនប្រជាពលរដ្ឋ ធានាបាននូវសុវត្ថិភាព ក្នុងការកាន់កាប់ដីធ្លីស្របច្បាប់។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏បានកំពុងឱ្យមន្រ្តីជំនាញពន្លឿន ក្នុងការចេញបណ្ណកម្មសិទ្ធដីធ្លីស្របច្បាប់ ជូនប្រជាពលរដ្ឋ ហើយ សូមលើកទឹកចិត្តដល់យុវជន និងអ្នកស្ម័គ្រចិត្ត ឱ្យចូលរួមជាមួយ ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ពិសេស តាមមន្ទីររាជធានី-ខេត្ត ក្នុងការចុះវាស់វែងដីធ្លីជូនប្រជាពលរដ្ឋប្រកប ដោយភាព ត្រឹមត្រូវ នឹងការជឿទុកចិត្ត ៕
ដោយ៖វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner