សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ការកសាងព្រលានយន្តហោះថ្មី គឺត្រូវតែរួមចំណែកផ្តល់ផលប្រយោជន៍ជូនពលរដ្ឋ នៅក្នុងតំបន់ផងដែរ តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ

(សៀមរាប)៖ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ការកសាងអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មីនេះ ត្រូវតែរួមចំណែកផ្តល់ផលប្រយោជន៍ជូនពលរដ្ឋ នៅតំបន់នេះផងដែរ តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ដែរថា ក្រៅពីការកសាងព្រលានថ្មី រាជរដ្ឋាភិបាល មានផែនការពង្រីកផ្លូវជាតិលេខ៦ ជា ៤ និង ៦គន្លង ពីផ្លូវបំបែកចេញពីព្រលានថ្មីទៅទីរួមខេត្ត គ្រោងចំណាយថវិកា ប្រមាណ ៦០លានដុល្លរ ។ សម្តេច ថា ក្រៅពីការពង្រីកផ្លូវ យើងនឹងធ្វើរថភ្លើងពីព្រលានថ្មីទៅក្រុងសៀមរាបផងដែរ ។

ជាមួយគ្នានេះ ដើម្បីបង្ករលក្ខណៈងាយស្រួលដល់អ្នកដំណើរមកកាន់កម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត ដាក់ផែនការឱ្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍រៀបចំជា E –arrival សម្រាបភ្ញៀវមកដល់ព្រលានយន្តហោះ កាត់បន្ថយការប្រើក្រដាស់ ដោយប្រើអេឡិចត្រូនិច ត្រូវធ្វើឱ្យបានសាកល្បងនៅចុងឆ្នាំ២០២៣ នៅព្រលានយន្តហោះសៀមរាបអង្គរ មុនគេ ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍បញ្ជាក់ដែរថា ការកសាងព្រលានថ្មីនេះ ក៏ត្រូវតែរួមចំណែក ដើម្បីផ្តល់ផលប្រយោជន៍ជូនពលរដ្ឋនៅតំបន់នេះផងដែរ តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner