អង្គការមូលនិធិអាស៊ីប្រចាំកម្ពុជា បន្តកិច្ចសហប្រតិបត្តិការជាមួយ វិទ្យាស្ថានជាតិអធិការកិច្ច ដើម្បីលើកកម្ពស់អភិបាលកិច្ចល្អ

(ភ្នំពេញ)៖ ក្នុងជំនួបទ្វេភាគីរវាង ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួង អធិការកិច្ច និងលោកស្រី ម៉េឡុនី លីនប៊ើក ( Meloney C. Linberg) តំណាងអង្គការមូលនិធិអាស៊ី ប្រចាំប្រទេសកម្ពុជា ( Asia Foundation) នឹងបន្តកិច្ចសហប្រតិបត្តិការជាមួយ វិទ្យាស្ថាន ជាតិ អធិការកិច្ច ដូចមានក្នុងពេលកន្លងមក គឺផ្ដោតលើការពង្រឹង អភិបាលកិច្ច និងការធ្វើទំនើបកម្មស្ថាប័នរដ្ឋឱ្យក្លាយជា រដ្ឋបាល សាធារណៈ ដែលប្រកបដោយសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និង ស្អាតស្អំ។ កិច្ចពិភាក្សាការងារទ្វេរភាគីនេះបានធ្វើឡើង កាលពី រសៀលថ្ងៃទី១៧ ខែវិច្ឆកា ឆ្នាំ២០២៣ នាទីស្តីការក្រសួងអធិការកិច្ច។

ឯកឧត្តម ហួត ហាក់ បានលើកឡើងអំពីស្ថានភាពនយោបាយ ដែល មាន សភាពល្អប្រសើរលើគ្រប់ទិដ្ឋភាពរួមមាន នយោបាយ សង្គម សេដ្ឋ កិច្ច និងអំណោយផលដល់ការអភិវឌ្ឍ សង្គមជាតិ ការទាក់ទាញ វិនិយោគបរទេសបន្ថែមទៀត។

ទន្ទឹមនឹងនេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនអំពីបេសកកម្ម និងរចនាសម្ព័ន្ធរបស់ក្រសួង ព្រមទាំងបាន ជម្រាបជូន លោកស្រីតំណាងអង្គការមូលនិធិអាស៊ីប្រចាំកម្ពុជា អំពីភាពចាំបាច់ក្នុងការប្ដូរឈ្មោះពី « ក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច » ទៅជា « ក្រសួងអធិការកិច្ច » ក្នុងគោលដៅឆ្លើយតប និងស្របទៅតាម កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានស្នើរដល់លោកស្រី តំណាង អង្គការមូលនិធិអាស៊ីប្រចាំប្រទេសកម្ពុជា ពិនិត្យ មើល លទ្ធភាពដើម្បី ចុះអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីពង្រឹងកិច្ចសហ ប្រតិបត្តិ ការបានល្អប្រសើរបន្ថែមទៀត ។

ជាការឆ្លើយតប លោកស្រី ម៉េឡុនី លីនប៊ើក ( Meloney C. Linberg) តំណាងអង្គការមូលនិធិអាស៊ីប្រចាំប្រទេសកម្ពុជា ( Asia Foundation) បាន ឯកភាពពិនិត្យលទ្ធភាពដោយចាត់តាំងក្រុម ការងារបច្ចេកទេសនៃភាគីទាំងពីរពិភាក្សាលម្អិតលើផ្នែកបច្ចេកទេសក្នុងពេលវេលាដ៏ឆាប់ខាងមុខនេះ ៕

ដោយ ៖ ហេង សម្បត្តិ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner