រយៈពេលពីរថ្ងៃក្រសួងការងារផ្សព្វផ្សាយអត្ថប្រយោជន៍ ប.ស.ស. តាមរបបភាគទានដោយស្ម័គ្រចិត្តដល់អាជីវករ និងកម្មករនិយោជិតជាង ប្រាំបី ម៉ឺននាក់
ភ្នំពេញ៖ បេឡាជាតិសន្តិសុខសង្គមនៃក្រសួងការងារ និង បណ្តុះបណ្តាល វិជ្ជាជីវៈបានធ្វើយុទ្ធនាការផ្សព្វផ្សាយរយៈពេល៣០ថ្ងៃ នៅទូទាំង ប្រទេសស្តីពីលក្ខខណ្ឌ បែបបទ និង នីតិវិធីនៃការស្នើសុំចុះ ឈ្មោះចូលជាសមាជិក ប.ស.ស. តាមរបបភាគទានដោយស្ម័គ្រចិត្ត។យុទ្ធនាការ នេះ ក្នុងគោលបំណងដើម្បីផ្សព្វផ្សាយអំពីអត្ថប្រយោជន៍ ដែលបងប្អូនប្រជាពលរដ្ឋត្រូវទទួល បានពេលក្លាយជាសមាជិក ប.ស.ស. ។ ដោយឡែក ក្នុងរយៈពីរថ្ងៃ ១៥-១៦ ខែវិច្ឆិកា កន្លងទៅនេះ ក្រុមការងារបានផ្សព្វផ្សាយដល់អាជីវករ និងកម្មករនិយោជិតជាងប្រាំបី ម៉ឺននាក់។

របាយការណ៍របស់បេឡាជាតិសន្តិសុខសង្គមឱ្យដឹងថា ការចុះធ្វើ យុទ្ធនាការផ្សព្វផ្សាយនេះធ្វើឡើងបន្ទាប់ពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បាន សម្រេចប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវការ អនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំ សុខភាពតាមរបបភាគទាន ដោយ ស្ម័គ្រចិត្ត កាលពី ថ្ងៃ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅ ដោយគិត មកដល់ពេលនេះ គឺមានបងប្អូនប្រជាពលរដ្ឋ បងប្អូនអាជីវករ និងបង ប្អូន កម្មករ និយោ ជិត សរុបជាង ៨៦ ២៨៥ នាក់ ទទួលបានការ ផ្សព្វ ផ្សាយ តាមរយៈយុទ្ធនាការខាងលើនេះ។

យុទ្ធនាការរយៈពេល ៣០ថ្ងៃនេះ ដោយមានការចង្អុលបង្ហាញដោយ ផ្ទាល់ ពីសំណាក់ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងនោះ ប.ស.ស. នឹងពង្រីកការផ្សព្វផ្សាយ របស់ខ្លួនឱ្យកាន់តែទូលំទូលាយទៅដល់មូលដ្ឋានជាគោលដៅ ធ្វើយ៉ាង ណាឱ្យបងប្អូនប្រជាពលរដ្ឋ បងប្អូនកម្មករនិយោជិត ពិសេសបងប្អូន ប្រជាពលរដ្ឋ ដែលជាអ្នកប្រកបរបរផ្ទាល់ខ្លួន (បុគ្គលស្វ័យនិយោជន៍) ឱ្យទទួលបានការយល់ដឹងកាន់តែច្បាស់ និងស៊ីជម្រៅស្តីពីរបបសន្តិសុខ សង្គមផ្នែកថែទាំសុខ ភាព តាមរបប ភាគទាន ដោយ ស្ម័គ្រចិត្ត ដែល រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចប្រកាសដាក់ឱ្យអនុវត្តនាពេលនេះ។

ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជាហៅកាត់ថា C-CAWDU លោក គង់ អាទិត្យ បានឱ្យដឹងថា របបសន្តិសុខ សង្គម ផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តផ្តល់សារៈប្រយោជន៍ខ្លាំងណាស់ដល់ប្រជាពលរដ្ឋ ព្រមទាំងបុគ្គលបុគ្គលស្វ័យ និយោជន៍ និង សមាជិកគ្រួសារមានបណ្ណ ប.ស.ស. ក្នុងការកាត់បន្ថយការ ចំណាយ បន្ទុកក្នុងជីវភាពគ្រួសារ នៅពេលព្យាបាលជំងឺ។
លោកបញ្ជាក់ថា នៅក្នុងផ្ទះ បើមានបណ្ណ ប.ស.ស. តែម្នាក់ ហើយ សមាជិកម្នាក់ទៀតឈឺ ពួកគាត់ត្រូវចំណាយច្រើន។ដូច្នេះហើយ នៅពេល សមាជិកក្នុងគ្រួសារមានបណ្ណ ប.ស.ស. ទាំងអស់គ្នាជួយ សម្រាល បន្ទុកពួកគាត់ច្រើនណាស់ គឺល្អមែនទែននៅពេលមានបណ្ណ ប.ស.ស. ។

សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍កាលពីពេលថ្មីៗ នេះថា តាមរយៈកម្មវិធីថ្មីនេះ គឺជាការពង្រីកវិសាលភាពនេះដើម្បីឆ្លើយតបទៅ នឹង កំណើន និងបំពេញបំណងប្រាថ្នារបស់ប្រជាពលរដ្ឋផ្នែកសេដ្ឋកិច្ច ក្រៅប្រព័ន្ឋ ពិសេសបុគ្គលស្វ័យនិយោជន៍ដែលចង់ក្លាយជាសមាជិក ប.ស.ស. ក៏ដូចជាបំណងប្រាថ្នារបស់សមាជិក ប.ស.ស. ដែលចង់ឱ្យ សមាជិកក្នុងបន្ទុកគ្រួសារទទួល បានការថែទាំសុខភាពតាមរយៈបណ្ណ ប.ស.ស. ។
សម្តេចធិបតីបានគូសបញ្ជាក់ថា បច្ចុប្បន្ននេះ ប.ស.ស. បានក្លាយ ជានិមិត្ត រូបនៃសុខភាព និងការរីកចម្រើនរបស់ប្រជាជន និងបងប្អូន កម្មករ និយោជិត ព្រោះជួយកាត់បន្ថយចំណាយ ពង្រឹងស្ថិរភាព និងការព្យាករណ៍ចំណូល និង ធ្វើឱ្យប្រសើរឡើងសុខភាពផងដែរ។
សូមជម្រាបថា កម្មវិធីនេះ បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុក សមាជិក ប.ស.ស. រួមមានប្តី ឬ ប្រពន្ឋ និងកូនក្នុងបន្ទុក អាចទទួល បានរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព ដោយគ្រាន់តែបង់ភាគ ទានត្រឹមតែ ១៥ ៦០០ រៀលក្នុងមួយនាក់គឺបងប្អូនអាចទទួល បាន សេវាព្យាបាលនិងថែទាំវេជ្ជសាស្រ្តនៅគ្រប់ពេទ្យដែលជាដៃគូរបស់ ប.ស.ស. បន្ថែមពីលើមន្ទីរពេទ្យរដ្ឋ៕ ដោយ៖ វណ្ណលុក
