អ្នកនាំពាក្យ៖ វិទ្យាស្ថានបច្ចេកទេសនៅតាមបណ្តាខេត្តទូទាំងប្រទេស បានត្រៀមខ្លួនរួចជាស្រេចសម្រាប់វគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ

ភ្នំពេញ៖ វិទ្យាស្ថានបច្ចេកទេស ដែលស្ថិតនៅចំណុះក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ពេលនេះ បាន ត្រៀម លក្ខណៈរួចជាស្រេច ហើយសម្រាប់ការចុះឈ្មោះ ការត្រៀមមេរៀន សម្ភារៈ និងសម្អាត បរិស្ថាន ជុំវិញកន្លែងសិក្សាដើម្បីបើកទ្វារស្វាគមន៍យុវជន មកពី គ្រួសារ ក្រីក្រ និងងាយរងហានិភ័យ ចូលរួមវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ដែលជាកម្មវិធីថ្នាក់ជាតិរបស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះ។

ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈបានប្រាប់ថា ការត្រៀមខ្លួនរួច រាល់ នេះ បន្ទាប់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានប្រកាស ដាក់ឱ្យអនុវត្តជាផ្លូវការនូវការកម្មវិធី ថ្នាក់ជាតិស្តីពី ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជន មកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ កាលពីថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ២០២៣។

ឯកឧត្តមបានបញ្ជាក់ថា គ្រប់បណ្តាវិទ្យាស្ថានបច្ចេកទេសទាំងអស់ ត្រូវ យក ចិត្តទុកដាក់ក្នុងការសម្អាតបរិស្ថានជុំវិញទីធ្លា សាលារបស់ខ្លួន ឱ្យ មានរបៀបរៀបរយដើម្បីស្វាគមន៍បងប្អូនជាយុវជនដែលមកចុះឈ្មោះ ក៏ដូចជាចូលរៀនវគ្គបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈ និងបច្ចេក ទេស របស់រាជរដ្ឋាភិបាលអាណត្តិថ្មីដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ ។

ឯកឧត្តមបន្តថា ការធ្វើអនាម័យ និងពលកម្មជាកិច្ចការល្អសម្រាប់ សោភណភាព និងបរិស្ថានមិនថា នៅក្នុងផ្ទះសម្បែង ឬទីកន្លែងធ្វើការឬ សាលារៀន ឬទីសាធារណៈដែលមនុស្សម្នាក់ៗត្រូវអនុវត្តជាប្រចាំ ហើយនេះជាទម្លាប់ល្អ និងជាគម្រូរដល់មនុស្សទូទៅ ។

អ្នកនាំពាក្យដដែលសូមលើកទឹកចិត្តឱ្យមានការចូលរួមទាំងសិស្ស និងគ្រូ ក៏ដូចជាគណៈគ្រប់គ្រងវិទ្យាស្ថាន និងសាលា ដែលបាន ដុត ដៃដុតជើងរៀបចំសណ្តាប់ធ្នាប់ សោភណភាពសាលារបស់ខ្លួនសម្រាប់ ទទួលប្អូនៗយុវជនដែលបាន និងកំពុងចុះឈ្មោះចូលរៀន ជំនាញ វិជ្ជាជីវៈ និងបច្ចេកទេស» ។

អ្នកនាំពាក្យក្រសួងការងារបានអំពាវនាវដល់យុវជន សូមមកចុះ ឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដើម្បីប្អូនៗមាន ចំណេះ ជំនាញ មួយច្បាស់លាស់ ក្នុងជីវិត និងមានឱកាសការងារធ្វើល្អ ចំណូលសមរម្យ ។ ជាពិសេសប្អូនៗមកពីគ្រួសារក្រីក្រ និងគ្រួសារ ងាយរង ហានិភ័យ គឺចូលរៀន មិនបង់ប្រាក់ និងទទួលបានប្រាក់ ឧបត្ថម្ភប្រចាំខែ ២៨០ ០០០ រៀលថែមទៀត ។ នេះជាឱកាសមាស ដែល រាជរដ្ឋាភិបាលផ្តល់ជូនយុវជន និងគិតគូរដល់អនាគតយុវជន និងប្រជាជន ៕
ដោយ៖វណ្ណលុក
រូបថតៈក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner