ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖ យុវជនត្រូវដុសខាត់សមត្ថភាព និងអភិវឌ្ឍខ្លួន ចូលរួមអភិវឌ្ឍសង្គមជាតិ
អត្ថបទដោយ៖
គ្រី សម្បត្តិ
(ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មានប្រសាសន៍ថា យុវជនត្រូវដុសខាត់សមត្ថភាព និងអភិវឌ្ឍខ្លួន ចូលរួមអភិវឌ្ឍសង្គមជាតិ ឱ្យឈានទៅរកភាពរីកចម្រើនបន្ថែមទៀតនាពេលអនាគត។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានលើកឡើងបែបនេះ នៅក្នុងជំនួបជាមួយប្រតិភូសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា នាថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង ។
ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានបង្ហាញក្តីរីករាយនិងការសាទរ ចំពោះសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា ដែលបានបំពេញបេសកកម្មប្រមូលផ្ដុំមូលធនមនុស្សតំណាងកម្ពុជាលើឆាកអន្តរជាតិ ដែលឆ្លើយតបទៅនឹងគោលនយោបាយយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាល លើការកសាងមូលធនមនុស្ស ដើម្បីអភិវឌ្ឍន៍ប្រទេស ៕
ដោយ / គ្រី សម្បត្តិ





គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។