ព្រះមហាក្សត្រកម្ពុជា លើកឡើងពីចំណុចសំខាន់ៗដែលជាគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយផ្តោតទៅលើការអប់រំ

និងបណ្ដុះបណ្តាលធនធានមនុស្ស ពិសេសលើជំនាញដូនតាខ្មែរ ការប្រយុទ្ធប្រឆាំងនឹងការជួញដូរវត្ថុបុរាណ ការបង្កើតក្របខ័ណ្ឌច្បាប់ដើម្បីរក្សាការពារ នូវតម្លៃអង្គរ និងបានស្នើសុំអង្គការយូណេស្កូបញ្ចូនអ្នកជំនាញ បច្ចេកទេសមកកម្ពុជា ដើម្បីផ្តល់ការគាំទ្រនិងកិច្ចសហប្រតិបត្តិការលើការងារទាំងនេះ។

ជាកិច្ចឆ្លើយតប អគ្គនាយិកាអង្គការ យូណេស្កូ Audrey Azoulay បានគាំទ្រព្រះរាជសំណើទាំងឡាយរបស់ ព្រះករុណា ព្រះមហាក្សត្រ ហើយប្ដេជ្ញាពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការលើវិស័យនានា ដែលជាសមត្ថភាព និងជាកាតព្វកិច្ចរបស់អង្គការយូណេស្កូ ដើម្បីលើកកម្ពស់គុណតម្លៃនៃបេតិកភណ្ឌមនុស្សជាតិ ថែរក្សាការពារ សហគមន៍មូលដ្ឋាន រក្សាលំនឹងរំហូរទេសចរតាមរយៈការគ្រប់គ្រងឆ្លាតវៃ ក៏ដូចជាថែរក្សានូវ តម្លៃសក្ការៈនៃរមណីយដ្ឋានប្រាសាទអង្គរ និងតំបន់បេតិកភណ្ឌផ្សេងៗទៀត។

សន្និសីទអន្តររដ្ឋាភិបាលលើកទី៤ ស្ដីពីអង្គរ ទីក្រុងប៉ារីស ១៥ វិច្ឆិកា ២០២៣

#ams1minute

ads banner