កូនប្រុសសម្តេចធិបតីជាប់ចំណាត់ថ្នាក់លេខ១ ការប្រលង CARIBOU ក្នុងខែវិច្ឆិកា (Video Inside)
អត្ថបទដោយ៖
Apsara Net
កូនប្រុសសម្តេចធិបតី ហ៊ុន ម៉ាណែត បានជាប់ចំណាត់ថ្នាក់លេខ១ ក្នុងការប្រលងគណិតវិទ្យា ក្នុងកម្មវិធី CARIBOU MATHMATICS CONTEST ដែលមានអ្នកចូលរួម ២ពាន់ ៣៥៨នាក់ ជុំវិញពិភពលោក។
កម្មវិធីប្រលងគណិតវិទ្យា CARIBOU MATHMATICS CONTEST គឺជាការប្រកួតធ្វើគណិតវិទ្យា Online ដែលតែងធ្វើចំនួន៦ដងក្នុងអម្លុងឆ្នាំសិក្សា និងជាធម្មតាមានរយៈពេល២ថ្ងៃ ក្នុងខែតុលា, ខែវិច្ឆិកា, ខែមករា, ខែកុម្ភៈ, ខែមេសា និងខែឧសភា។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងសារលើបណ្តាញសង្គមផ្លូវការនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះថា «កូនប្រុស រិទ្ធិសិទ្ធិ បានផ្តល់កាដូធំមួយសម្រាប់ខ្ញុំ និងភរិយា នោះគឺលទ្ធផល ប្រលងគណិតវិទ្យារបស់គាត់ក្នុងកម្មវិធី CARIBOU MATHEMATICS CONTEST ដែលគាត់បានទទួលចំណាត់ថ្នាក់លេខ១ ក្នុងចំណោមអ្នកចូលរួមប្រលង ២ពាន់ ៣៥៨នាក់ ពីបណ្តាប្រទេសផ្សេងៗក្នុងពិភពលោក»៕