តុលាការខេត្តកំពង់ស្ពឺចេញដីកាចាប់ខ្លួន កង តារាវិឆៃ (Video Inside)

តុលាការខេត្តកំពង់ស្ពឺ បានចេញដីកាបង្គាប់ឲ្យចាប់ខ្លួនបុគ្គលឈ្មោះ កង តារាវិឆៃ ដែលប្រើប្រាស់អាវុធខុសច្បាប់បង្កការបាញ់អនាធិបតេយ្យ។

គួរបញ្ជាក់ថាផ្ទះលំហែមួយ ស្ថិតនៅលើភ្នំគិរីរម្យ ក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែលជាកម្មសិទ្ធិរបស់អនុសេនីយ៍ទោនគរបាលម្នាក់ ឈ្មោះ កង តារាវិឆៃ អាយុ៣២ឆ្នាំ មានហេតុការណ៍បាញ់រះយ៉ាងអនាធិបតេយ្យមួយ ដែលសមត្ថកិច្ចបានរកឃើញមានសំបកគ្រាប់បាញ់ចំនួនដល់ ២០០គ្រាប់។

មនុស្ស៤នាក់ដែលបំរើការជានគរបាលជាមួយនឹងកាំភ្លើងខ្លីចំនួនបីដើម បានចូលមកសារភាពនៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ពាក់ព័ន្ធនឹងការទទួលត្រូវលើការបាញ់រះអនាធិបតេយ្យ។

មនុស្សទាំង៤នាក់នោះ បានប្រឈមការចោទប្រកាន់ប្រើប្រាស់អាវុធគ្រឿងផ្ទុះ និងគ្រាប់រំសែវគ្មានការអនុញ្ញាត។ យោងតាមបញ្ញត្តិមាត្រា២០ នៃច្បាប់ស្តីពីការគ្រប់គ្រងអាវុធ គ្រឿងផ្ទះ និងគ្រាប់រំសេវ និងរងការបណ្តេញចេញពីអង្គភាពរបស់ខ្លួន។

ទោះជាយ៉ាងណា ក៏ដោយម្ចាស់ផ្ទះឈ្មោះ កង តារាវិឆៃ បានរត់គេចខ្លួនបាត់ស្រមោល។ ដីការបស់ចៅក្រម ស៊ើបសួរ នៃសាលាដំបូងខេត្តកំពង់ស្ពឺ លោក សេង រិទ្ធី បានបញ្ជា «ឲ្យចាប់ខ្លួនឈ្មោះ កង តារាវិឆៃ» នោះ ដើម្បីការផ្តន្ទាទោសតាមច្បាប់។

ads banner