រាជរដ្ឋាភិបាលគ្រោងសាងសង់ប្រព័ន្ធធារាសាស្ត្រតម្លៃ ២លានដុល្លារ ក្នុងខេត្តស្វាយរៀង (Video Inside)

រាជរដ្ឋាភិបាល គ្រោងនឹងសាងសង់ប្រព័ន្ធធារាសាស្ត្រមួយកន្លែងនៅអាងទឹកព្រែកនាល ក្នុងខេត្តស្វាយរៀង ដែលនឹងមានតម្លៃប្រមាណ ២លានដុល្លារ។

មន្ត្រីក្រសួងធនធានទឹក និងឧតុនិយមបានថ្លែងថា គម្រោងសាងសង់ប្រព័ន្ធធារាសាស្ត្រនេះ គឺជាជំនួយពីរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ KOICA។

ប្រព័ន្ធធារាសាស្ត្រនេះ គឺនឹងជួយកសិករលើកាត់បន្ថយទឹកជំនន់ផង, ជួយផ្តល់ទឹក ដល់កសិករនៅពេលមានគ្រោះរាំងស្ងួត តាមរយៈប្រព័ន្ធធារាសាស្រ្ត និងបង្កើនផលិតភាព ប្រសិទ្ធភាពលើវិស័យកសិកម្ម។

ads banner