មូលដ្ឋានយោធាអាម៉េរិកនៅជប៉ុនរកឃើញអ្នកឆ្លង COVID-19 ចំនួន៣៦ករណីថ្មីបន្ថែមទៀត

អត្ថបទដោយ៖
Kien Sereyvuth

ជប៉ុន៖ អាជ្ញាធរសុខាភិបាលជប៉ុនរកឃើញអ្នកឆ្លងជំងឺ COVID-19 ចំនួន៣៦ករណីថ្មីបន្ថែមទៀតនៅឯមូលដ្ឋានទ័ពអាកាស ហានសិន នៅក្នុងខេត្ត អូគីណាវ៉ា ហើយបើបូកបញ្ចូលករណីឆ្លងទាំងអស់ថ្មីនេះ ធ្វើឱ្យចំនួនសរុបកើនឡើងដល់១៣៦ករណី នៅឯមូលដ្ឋានយោធាអាម៉េរិកនៅក្នុងកោះមួយនេះ នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០។

ជាមួយគ្នានេះ អភិបាលខេត្តអូគីណាវ៉ា លោក ឌែននី តាម៉ាគិ បាននិយាយថា វាគឺជារឿងដ៏គួរក្រៀមក្រំបំផុត ដែលមានករណីឆ្លងវីរុសដ៏ច្រើនបានផ្ទុះឡើងក្នុងរយៈពេលដ៏ខ្លីប៉ុណ្ណោះ លោកថា កោះ អូគីណាវ៉ាពិតជាមានអារម្មណ៍តក់ស្លុតណាស់ចំពោះព័ត៌មានខាងលើនេះ ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ មូលដ្ឋានទ័ពជើងទឹកអាម៉េរិកចំនួនពីរនៅក្នុងខេត្តអូគីណាវ៉ា របស់ប្រទេសជប៉ុន ត្រូវបានសម្រេចឲ្យបិទទ្វារជាបណ្តោះអាសន្ន ។ សម្រាប់មូលដ្ឋានទ័ពដែលត្រូវបានសម្រេចបិទជាបណ្តោះអាសន្ននោះ គឺទំនងជាមូលដ្ឋានទ័ពជើងទឹក ហ៊្វូតែនម៉ា និង ហានសិន ដែលបានផ្ទុះករណីឆ្លង ជម្ងឺ COVID-19 ច្រើនជាងគេ ។ សហរដ្ឋអាម៉េរិកមានកងទ័ពប្រមាណជាង៥ម៉ឺន ឈរជើងនៅលើកោះអូគីណាវ៉ា ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner