សមត្ថកិច្ចខណ្ឌច្បារអំពៅ បញ្ជូនមេកន្ទុយលេខម្នាក់ ទៅតុលាការ
អត្ថបទដោយ៖
Kien Sereyvuth
ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌច្បារអំពៅ នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០នេះ បានបញ្ជូនខ្លួនជនសង្ស័យជាមេកន្ទុយលេខម្នាក់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី។
បើតាមសមត្ថកិច្ច ជនសង្ស័យទីឈ្មោះ លី ចាន់ នី ភេទ ស្រី អាយុ ៣០ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅភូមិ ដើមស្លែង ១ សង្កាត់ច្បារអំពៅ ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
គួររម្លឹកថា ជនសង្ស័យខាងលើត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌច្បារអំពៅ ឃាត់ខ្លួនកាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ និងដកហូតបានវត្ថុតាងមួយចំនួនធំ៕ ដោយ៖ បញ្ញា

