ខេត្តរតនគិរី៖ ពិធីបុណ្យអុំទូកថ្ងៃទី១ នៅបឹងកន្សែង

រតនគិរី៖ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ រដ្ឋបាលខេត្តរតនគិរី រៀបចំ ពិធីបុណ្យអុំទូ កនៅបឹងកន្សែង នៅក្រុងបាលុង។ពិធីនេះនឹង ប្រព្រឹត្តិ ធ្វើរយៈពេលបីថ្ងៃ ។ ថ្ងៃទី ២៣ ខែវិច្ឆិកា ដែលជាថ្ងៃទី១ មាន ប្រជា ពលរដ្ឋ យ៉ាងច្រើនកុះករមកទស្សនាក៏ដូចជាទស្សនាស្តង់ពិព័រណ៍ ដែលមានរៀបចំយ៉ាងល្អស្អាតប្របតាមមាត់បឹងកន្សែង។ ក្រៅពី ប្រជាពលរដ្ឋក្នុងខេត្តគេសង្កេតឃើញភ្ញៀវទេសចរជាតិភ្ញៀវ ទេសចរ អន្ដរជាតិ ជាច្រើនផងដែរ។

សូមបញ្ជាក់ថា ក្រៅពីការប្រណាំទូកដែលមានទូកចូលរួមប្រណាំង ចំនួន៣៦ទូក ក៏មានការរៀបចំស្តង់ពិព័រណ៍ តូបលក់ចំណីអាហារ ភេសជ្ជ: វត្ថុអនុស្សាវរីយ៍និងមានតន្ត្រីប្រគំ កម្សាន្ត។ ពេលយប់មានភ្លើង ចម្រុះពណ៌ជាមួយនឹងការរៀបចំការពារសន្តិសុខសណ្ដាប់ធ្នាប់ជូនភ្ញៀវជាតិ អន្ដរជាតិ ដែលចូលរួមទស្សនា និងដើរកម្សាន្ត ដោយក្តីរីករាយ៕

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner