Stellantis ប្រកាសប្រមូលរថយន្ត SUVs ជាង ៣២,០០០គ្រឿង ជុំវិញហានិភ័យឆេះ

វ៉ាស៊ីនតោន៖ ក្រុមហ៊ុនផលិតរថយន្ត Stellantis នៅថ្ងៃពុធសប្តាហ៍នេះ បានប្រកាសថា ខ្លួនកំពុងប្រមូលរថយន្តប្រភេទ SUVs Hybrid ម៉ូដែល Jeep Wrangler ប្រមាណជាង ៣២,០០០គ្រឿងពីទីផ្សារសហរដ្ឋអាមេរិក ដោយសារព្រួយបារម្ភពីហានិភ័យឆេះដែលអាចកើតមាន។

ក្រុមហ៊ុន Stellantis បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា រថយន្តប្រភេទ SUVs Plug-in ចំនួន ៨គ្រឿងកើតមានភ្លើងឆេះ ហើយ ៦គ្រឿងក្នុងចំនោមពួកវាត្រូវបានភ្លើងឆេះ នៅពេលកំពុងភ្ជាប់ជាមួយនឹងឧបករណ៍សាកថ្ម។ ទោះបីជាយ៉ាងណា ប្រព័ន្ធសុវត្ថិភាពរបស់រថយន្ត SUVs បានបិទដំណើរការទាន់ពេល ហើយក្រុមហ៊ុន Stellantis ក៏បាននិយាយដែរថា ហេតុការណ៍នេះ មិនបង្កឱ្យមានអ្នករងរបួស ឬគ្រោះថ្នាក់នោះទេ។

ឆ្លើយតបនឹងបញ្ហាខាងលើ ក្រុមហ៊ុន Stellantis បាននឹងកំពុងណែនាំម្ចាស់រថយន្ត ឱ្យជៀសវាងពីការបញ្ចូលថាមពលក្នុងរថយន្ត Hybrid ហើយត្រូវចតវាឱ្យឆ្ងាយពីរចនាសម្ព័ន្ធ និងយានជំនិះផ្សេងទៀត រហូតដល់ពួកវាត្រូវបានជួសជុលកំហូច។

គួរបញ្ជាក់ថា ការប្រមូលរថយន្តមកវិញខាងលើនេះ ធ្វើឡើងចំពោះរថយន្តម៉ូដែល Wrangler 4xe មួយចំនួន ដែលផលិតនៅក្នុងឆ្នាំ ២០២១-២០២៤ ហើយក្រុមហ៊ុនផលិតរថយន្តបាននិយាយថា ខ្លួននឹងទាក់ទងទៅអតិថិជនដែលរងផលប៉ះពាល់ អំពីពេលវេលាកំណត់ សម្រាប់ការជួសជុលយានយន្តរបស់ពួកគេ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner