លោកអភិលស្រុកកំពង់ត្រាច អញ្ជើញចូលរួម ក្នុងពិធីផ្សព្វផ្សាយទិវាជាតិប្រឆាំងអំពើពុករលួយ ៩ ឆ្នូ ដែលរៀបចំនៅសាលាស្រុកកំពង់ត្រាច

(កំពត)៖ នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក អូន ខន អភិបាល នៃគណៈអភិបាល ស្រុកកំពង់ត្រាច ចូលរួមជាមួយក្រុមការងាររបស់អង្គភាពប្រឆាំងអំពើពុករលួយ (ACU) ដឹកនាំដោយលោក ឆែម តារា ប្រធានការិយាល័យបុគ្គលិក និងលោកស្រី សរ ចាន់តារា ប្រធានការិយាល័យឯកសារ ក្នុងពិធីផ្សព្វផ្សាយទិវាជាតិប្រឆាំងអំពើពុករលួយ ៩ ឆ្នូ ដែលរៀបចំនៅសាលាស្រុកកំពង់ត្រាច ។

ពិធីនេះមានការអញ្ជើញចូលរួមពី លោក លោកស្រីអភិបាលរងស្រុក លោកនាយក-នាយករងរដ្ឋបាល លោក លោកស្រី ប្រធាន អនុប្រធាន និងមន្ត្រីការិយាល័យ-អង្គភាពទាំង ១៣របស់រដ្ឋបាលស្រុក ។

លោកអភិបាលស្រុក បានមានប្រសាសន៍ថថា លោកពិតជាសប្បាយចិត្ត និងអគុណណាស់ ដែលអង្គភាពប្រឆាំងអំពើរពុករលួយ បានអញ្ជើញមក ផ្សព្វផ្សាយទិវាជាតិប្រឆាំងអំពើពុករលួយ ៩ ឆ្នូ ដែលបានរៀបចំនៅសាលាស្រុកកំពង់ ត្រាចយើងនេះ ។

លោកអភិបាលស្រុកបន្តទៀតថា លោកនិងបន្តផ្សព្វផ្សាយបន្តទៅអាជ្ញាធរមូលដ្ឋាន អោយគាត់បានយល់កាន់តែច្បាស់អំពីបញ្ហាផ្លូវច្បាប់ ៕

ដោយ ៖ សិលា សារិន

ads banner