គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី២៦ខែវិច្ឆិកា បណ្តាលឲ្យមនុស្សស្លាប់ ៥នាក់ និងរងរបួស ៩នាក់
អត្ថបទដោយ៖
ជឹម ភារ៉ា
ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន ៨លើក បណ្ដាលឲ្យមនុស្សស្លាប់ ៥នាក់និងរងរបួសធ្ងន់ស្រចំនួន ៩នាក់។
ប្រភពព័ត៌មានដដែលបញ្ជាក់ថា មូលហេតុ ដែល បង្ក អោយ មាន គ្រោះថ្នាក់ រួម មានៈ ល្មើស ល្បឿន ០៣ លើក ស្លាប់ ០២ នាក់ មិន គោរព សិទ្ធិ ០១ លើក ស្លាប់ ០១ នាក់ ប្រជែង គ្រោះថ្នាក់ ២ លើក ស្លាប់ ១ នាក់ កត្តា យានយន្ត ១ លើក និង ស្រវឹង ០១ លើក ស្លាប់ ០១ នាក់ ៕
ដោយ ៖ ប៊ុនធី និង ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕