ប្រមុខ អ.ស.ប ៖ ការបន្ថែមពេលវេលានៃបទឈប់បាញ់នៅហ្គាហ្សា ជាពន្លឺនៃក្តីសង្ឃឹម

បរទេស៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ (អ.ស.ប) លោក Antonio Guterres បានចាត់ទុក ការបន្ថែមពេលវេលានៃបទឈប់បាញ់ នៅតំបន់ Gaza ជា «ពន្លឺនៃក្តីសង្ឃឹម»។

កាលពីថ្ងៃចន្ទ សប្តាហ៍នេះ ប្រមុខអង្គការសហប្រជាជាតិ លោក Antonio Guterres បានសាទរចំពោះការបន្ថែមពេលវេលាពីរថ្ងៃទៀត នៃបទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស នៅតំបន់ហ្គាហ្សា។

លោក Antonio Guterres បានចាត់ទុកថា ការបន្តអូសបន្លាយ ផ្អាកសកម្មភាពប្រយុទ្ធគ្នាបែបនេះ គឺជា «ពន្លឺនៃក្តីសង្ឃឹម»។

លោក Antonio Guterres បាននិយាយថា «វាជាការមើលឃើញនៃក្តីសង្ឃឹម និងមនុស្សជាតិ នៅកណ្តាលភាពងងឹតនៃសង្រ្គាម ហើយខ្ញុំសង្ឃឹមយ៉ាងមុតមាំថា ទាំងនេះនឹងអាចឱ្យយើងបង្កើនជំនួយមនុស្សធម៌បន្ថែមទៀតដល់ប្រជាជននៅតំបន់ហ្គាហ្សាដែលកំពុងរងទុក្ខវេទនាយ៉ាងខ្លាំង»។

គួរបញ្ជាក់ថា បទឈប់បាញ់ នៅតំបន់ហ្គាហ្សា ដែលមានរយៈពេល ៤ថ្ងៃដំបូង ដំបូងឡើយ គ្រោងនឹងបញ្ចប់នៅថ្ងៃអង្គារ សប្តាហ៍នេះ ប៉ុន្តែត្រូវបានបន្តពន្យាពេល ៤៨ ម៉ោងបន្ថែមទៀត នេះបើតាមភាគីប្រទេសកាតា ដែលជាភាគីចរចាដ៏សំខាន់៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner