អាហ្សង់ទីន សម្រេចដាក់ក្រុម ហេសបូឡា ជាអង្គការភេរវកម្ម ក្រោយក្រុមនេះបំផ្លាញ ទ្រព្យសម្បត្តិជាច្រើនក្នុងរយៈពេល២៥ឆ្នាំមក

អាហ្សង់ទីន៖ រដ្ឋាភិបាលអាហ្សង់ទីន នៅក្នុងថ្ងៃព្រហស្បតិ៍តសប្តាហ៍នេះ បានសម្រេចដាក់ក្រុម ហេសបូឡា ជាអង្គការភេរវកម្ម បន្ទាប់ពីក្រុមនេះបានបំផ្លាញទ្រព្យសម្បត្តិជាច្រើនក្នុងរយៈពេល២៥ឆ្នាំមក ដោយការបំផ្ទុះគ្រាប់បែកក្នុងសហគមន៍ជ្វីហ្វ នៅរដ្ឋធានីនៃប្រទេសអាហ្សង់ទីន ដែលសម្លាប់មនុស្ស៨៥នាក់។

អង្គភាពព័ត៌មានហិរញ្ញវត្ថុអាហ្សង់ទីនបានចាត់វិធានការ មួយថ្ងៃបន្ទាប់ពីរដ្ឋាភិបាលរបស់ប្រធានាធិបតីអាហ្សង់ទីនលោក ម៉ូរីស្យ៉ូ ម៉ាគ្រី បានបង្កើតបញ្ជីឈ្មោះភ្នាក់ងារភេរវករ ដើម្បីជួយសម្របសម្រួលសកម្មភាពជាមួយប្រជាជាតិដទៃទៀតនិង ខណៈដែលប្រទេសអាម៉េរិកឡាទីនមួយនេះ បានប្រារព្ធពិធីរំឭកដល់ជនរងគ្រោះនៃការវាយប្រហារពីសំណាក់ក្រុមហេសបូឡា។

សូមរំលឹកផងដែរថា ក្រុម ហេសបូឡា នេះ ក៏ត្រូវបានសហរដ្ឋអាម៉េរិក សហភាពអឺរ៉ុប និងបណ្តាប្រទេសជាច្រើនទៀតដាក់នៅក្នុងបញ្ជីភេរវកម្មផងដែរ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner