ឥណ្ឌា កំពុងត្រៀមចេញបេសកកម្មទៅឋានព្រះចន្ទជាថ្មីម្តងទៀត នៅដើមសប្តាហ៍ក្រោយនេះ

ឥណ្ឌា៖ ទីភ្នាក់ងារអវកាសឥណ្ឌាបាននិយាយនៅក្នុងថ្ងៃព្រហស្បត្តិ៍នេះថា ខ្លួននឹងចាប់ផ្តើមបេសកម្មទៅឋានព្រះចន្ទជាថ្មីម្តងទៀតនៅថ្ងៃទី២២ ខែកក្កដានេះ បន្ទាប់ពីជួបបញ្ហាដែលត្រូវបង្ខំឲ្យអាក់ខានកាលពីដើមសប្តាហ៍នេះ។
 

អង្គការអវកាសស្រាវជ្រាវផ្នែកអវកាសឥណ្ឌា ISRO បានបញ្ជាក់ថា បេសកកម្ម Chandrayaan-2 ដែលជាការបញ្ជូនយានអវកាសជាលើកទីពីរទៅកាន់ព្រះចន្ទ នឹងត្រូវធ្វើឡើងនៅម៉ោង០២និង៤៣នាទីរសៀលថ្ងៃចន្ទដើមសប្តាហ៍ក្រោយនេះ (ម៉ោងក្នុងតំបន់)បន្ទាប់ពីគម្រោងនេះត្រូវបានផ្អាកកាលពីថ្ងៃទី១៥ខែកក្កដា ដោយសាររកឃើញការលេចឥន្ធនៈនៅក្នុងគ្រាប់រ៉ុក្កែត ដែលត្រូវបាញ់បង្ហោះឡើងទីអវកាស។

សូមបញ្ជាក់ផងដែរថា បេសកកម្មលើកទីពីរនេះ ខុសពីបេសកកម្មលើកទីមួយ Chandrayaan-1 ត្រង់ថា ឥណ្ឌានឹងបញ្ជូនយានឲ្យទៅចុះចតផ្ទាល់លើផ្ទៃព្រះចន្ទថែមទៀត មិនត្រឹមតែទៅគោចរដូចកាលលើកមុនឡើយ។ បើជោគជ័យតាមការគ្រោងទុកនោះ ឥណ្ឌានឹងក្លាយជាប្រទេសទី៤ ដែលបានសម្រេចគោលដៅនេះ បន្ទាប់ពីសហភាពសូវៀត (រុស្ស៊ី) សហរដ្ឋអាម៉េរិក និងចិន៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner