ការជួបជុំគ្នានាពេលនេះ គឺជាការបោះជំហានដ៏ល្អមួយនៅលើផ្លូវដ៏ត្រឹមត្រូវ

ដែលអន្តរក្រសួងធ្វើការរួមគ្នាដើម្បីរៀបចំហេដ្ឋារចនាសម្ព័ន្ធក្នុងរាជធានីភ្នំពេញឱ្យកាន់តែល្អប្រសើរ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ថ្លែងថាក្នុងនាមគណៈកម្មាធិការនគរូបនីយកម្ម ក្រសួងនឹងអញ្ជើញភាគីពាក់ព័ន្ធ ដើម្បីប្រមូលធាតុចូលលើការកែលម្អហេដ្ឋារចនាសម្ព័ន្ធក្នុងរាជធានីភ្នំពេញ មុននឹងដាក់សំណើទៅក្រសួងសេដ្ឋកិច្ច និងប្រមុខរាជរដ្ឋាភិបាលកម្ពុជា ពិនិត្យសម្រេច។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជំរុញសមាជិកគណៈស្ថាបត្យករនិងគណៈវិស្វករកម្ពុជា ចូលរួមការរៀបចំហេដ្ឋារចនាសម្ព័ន្ធនៅថ្នាក់រាជធានី ខេត្តរហូតដល់ថ្នាក់ស្រុក ឃុំ ប្រកបដោយគុណភាព និងប្រសិទ្ធភាព។

កិច្ចប្រជុំស្តីពីការរៀបចំហេដ្ឋារចនាសម្ព័ន្ធក្នុងរាជធានីភ្នំពេញ

០១ ធ្នូ ២០២៣

#ams1minute

ads banner