សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ទោះក្នុងតម្លៃណាក៏ដោយ យើងត្រូវរួមគ្នា ថែរក្សាឱ្យបាននូវសុខសន្តិភាព

កែប៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ដើម្បីជាទស្សនទាន ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ឱ្យកាន់តែរីកចម្រើននោះ គឺយើងត្រូវរួម គ្នាថែរក្សាឱ្យបាននូវសុខសន្តិភាព ទោះក្នុងតម្លៃណាក៏ដោយ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណា ចក្រកម្ពុជា បានបញ្ជាក់ដូច្នេះក្នុងឱកាសបិទពិធីបុណ្យសមុទ្រ លើក ទី១០ ជុំទី៣ ក្រោមប្រធានបទ «ទាំងអស់គ្នាដើម្បីទេសចរណ៍» នៅខេត្តកែប នាល្ងាចថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣ ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា មានអ្នកខ្លះ ឱ្យតែ សម្តេច និយាយពីរឿងសន្តិភាព ចោទសម្តេចថាផ្តាច់ការ ហើយលើកឡើងថា មិនដែលមានសង្រ្គាមកើតឡើងទៀតនោះទេ។

សម្តេចធិបតី ក៏បានគូសបញ្ជាក់ថា នៅក្នុងពេលអតីតកាល កាលពី ជំនាន់ទសវត្សឆ្នាំ៦០ ប្រជាពលរដ្ឋយើងមិនអាចដឹងមុនទេថា នៅ ទសវត្សឆ្នាំ៧០ នឹងមានសង្រ្គាមកើតឡើងនោះ។ ដូច្នេះយើងមិន ត្រូវមើលស្រាលឡើយចំពោះការថែរក្សាសុខសន្តិភាពនេះឱ្យបាន៕
ដោយ៖វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner