នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង ដឹកនាំកម្លាំងបង្ក្រាបបទល្មើសនេសាទនារដូវបិទនេសាទ
កំពង់ឆ្នាំង៖ បទល្មេីសនេសាទត្រូវគេមេីលឃេីញថា នៅតែកេីតមានបេីទោះបីជា សមត្ថកិច្ច និងជំនាញធ្វេីការបង្ក្រាបយ៉ាងណាកីដោយនៅក្នុងរដូវបិទនេសាទ។
កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ ម្សិលមិញនេះ ខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានប្រើប្រាស់កម្លាំងសរុប១០នាក់ និងមធ្យោបាយ កាណូត០៣គ្រឿង បានចុះប្រតិបត្តិការបង្រ្កាបបទល្មើសនេសាទ ដែលដឹកនាំដោយនាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង លោក លី ឡា ដោយចេញធ្វេីសកម្មភាពចំនួន០២មុខព្រួញ៖ ក្រុមទី១ សហការជាមួយអាជ្ញាធរឃុំពាមឆ្កោក ស្រុកជលគិរី បានចុះនៅចំណុច បាតមារ ភូមិក្បាលកន្លង់ ឃុំពាមឆ្កោក ស្រុកជលគិរី និងក្រុមទី២ បានចុះនៅចំណុចកោះបាយគ្រៀម ភូមិប្រឡាយមាស ឃំុប្រឡាយមាស ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ជាលទ្ធផលសម្រេចបាន៖ រុះរើរបាំងសាច់អួនក្រឡាញឹក១៧កន្លែង ស្មើនឹងប្រវែង៤៦០ម លូ១៧គ្រឿង បង្គោល៤០០ដេីម លែងត្រី១៨គ.ក្រ។
នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងលោក លី ឡា បានឲ្យដឹងនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩នេះថា ថ្ងៃនេះ ទឹកទន្លេមិនទាន់ឡេីងក៏ពិតមែនតែកម្លាំងរបស់លោកចេញធ្វេីសកម្មភាព បង្ក្រាបបទល្មេីសនេសាទ ដោយសហការជាមួយអាជ្ញាធរមូលដ្ឋានជាប្រចាំនៅគ្រប់ទីកន្លែ ក្នុងដែនរដ្ឋបាលជលផលដោយធ្វេីយ៉ាងណាកាត់បន្ថយឲ្យនៅកម្រិតទាបបំផុត។
លោកបានឲ្យដឹងបន្ថែមទៀតថា នៅរយៈពេលពីថ្ងៃខាងមុខនេះទឹកទន្លេ និងមានការកេីនឡេីង ហើយទឹកទន្លេនៅផ្នែកខាងលេីមានការកេីនឡេីងដែលធ្វេីឲ្យកម្ពស់ទឹកទន្លេសាបក៏មានការ កេីនដែរ៕ធ.ដ
ដោយ សុក្ខារិន