ឯកឧត្តម ស សុខា ត្រូវបានតែងតាំងជាប្រធានក្រុមប្រឹក្សាសហព័ន្ឋកីឡាអាស៊ាន
ភ្នំពេញ៖ ការប្រកាសតែងតាំងឯកឧត្តម ស សុខា ឲ្យដឹកនាំកីឡាសិស្សប្រចាំតំបន់នេះ បានធ្វើឡើងក្នុងកិច្ចប្រជុំគណៈកម្មការបច្ចេកទេសក្រុមប្រឹក្សាកីឡាសកលវិទ្យាល័យអាស៊ាន នៅខេត្តស៊ីមម៉ារ៉ាង ប្រទេសឥណ្ឌូនេស៊ី ដោយមានការចូលរួមពីគណៈកម្មាធិការប្រតិបត្តិរបស់ក្រុមប្រឹក្សាកីឡាសកលវិទ្យាល័យអាស៊ាន រួមទាំងប្រតិភូ និងថ្នាក់ដឹកនាំកម្ពុជា ដោយមានការចូលរួមផ្ទាល់ពីឯកឧត្តម ស សុខា។ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានសហព័ន្ធកីឡាសិស្ស-និស្សិតកម្ពុជា ត្រូវបានតែងតាំងជាប្រធានក្រុមប្រឹក្សាសហព័ន្ឋកីឡាអាស៊ាន អាណត្តិឆ្នាំ២០២០-២០២១ ជាផ្លូវការហើយ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩។ ឯកឧត្តម ស សុខា បានទទួលការគាំទ្រធ្វើជាប្រធានក្រុមប្រឹក្សាកីឡាសកលវិទ្យាល័យអាស៊ាន តាំងពីកម្ពុជា ទទួលរៀបចំប្រកិច្ចប្រជុំ កាលពីមិថុនាកន្លងទៅម្ល៉េះ បន្ទាប់ពីលោកជំទាវ អនុរដ្ឋលេខាធិការក្រសួងអប់រំ នៃប្រទេសប្រ៊ុយណេ ដែលជាប្រធានអាណត្តិមុន បានផុតអាណត្តិរបស់ខ្លួន ហើយសមាជិកគណៈកម្មាធិការប្រតិបត្តិ បានគាំទ្រលោក ស សុខា ធ្វើជាប្រធានតែម្ដង៕