បត់ឆ្លងផ្លូវមិនបង្អង់ល្បឿន ត្រូវរថយន្តមួយគ្រឿងទៀតបុកខ្ទាតផ្ទប់នឹងដើមឈើ រងការខូចខាត

ភ្នំពេញ៖ រថយន្តម៉ាកកាមរីហាយប៊្រីដ បើកបរដោយនារីម្នាក់ បានជ្រុលទៅបុករថយន្តមួយគ្រឿងទៀតម៉ាកតូយូតាព្រូស បើកបរដោយបុរសម្នាក់ បណ្ដាលឲ្យរេចង្កូត ខ្ទាតទៅចិញ្ចេីមផ្លូវបុកបង្គោលស្លាកសញ្ញាបង្ហាញផ្លូវបាក់១ដេីម និងផ្ទប់ជាមួយដេីមឈេីទៅមុខលែងរួច កាលពីម៉ោង១និង៣០នាទីរំលងអាធ្រាត ឈានចូលថ្ងៃសុក្រ ទី១៩ ខែកក្កដា ឆ្នាំ២០១៩ នៅផ្លូវព្រះមុនីវង្សកែងនឹង៣១០ ស្ថិតក្នុងសង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញបុរសម្នាក់បេីករថយន្ត ម៉ាក Pruis ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2R-8857 ធ្វើដំណើរតាមបណ្ដោយផ្លូវ៣១០ ទិសដៅពីកេីតទៅលិច មកដល់ចំណុចភ្លេីងស្តុបកែងនឹងផ្លូវព្រះមុនីវង្ស ក៏ឆ្លងផ្លូវទាំងមិនបន្ថយល្បឿន ស្រាប់តែត្រូវរថយន្តម៉ាក Camery ហាយប៊្រីដ ពណ៌ស ពាក់ស្លាក ភ្នំពេញ 2R-9345 បើកបរដោយនារីម្នាក់ បុកចំពីចំហៀងពេញទំហឹង ធ្វើឲ្យរថយន្តព្រូសរេចង្កូតទៅចិញ្ចេីមផ្លូវបុកនឹងបង្គោលស្លាកសញ្ញាបង្ហាញផ្លូវបាក់ដល់អស់១ដើម និងផ្ទប់ជាមួយដេីមឈេីទៅមុខលែងរួច ប៉ុន្តែមិនបង្កឲ្យមានអ្នករងរបួសទេ។ ក្រោយកេីតហេតុភាគីទាំងសងខាងបានជជែកគ្នាឡើងតឹងសសៃរក ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចមូលដ្ឋានចុះមកឃាត់។ បន្ទាប់មកសមត្ថកិច្ចជំនាញក៏បានធ្វេីការវាស់វែងយករថយ្តទាំងពីរ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជេីងគោក  នៃស្នងការដ្ឋាននគរបាលរាជធានី ភ្នំពេញ រង់ចាំដោះស្រាយនៅពេលក្រោយ៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner