គណបក្សកម្លាំងជាតិ ជាគណបក្សទី៣ ដាក់ពាក្យសុំចុះបញ្ជីឈរឈ្មោះព្រឹទ្ធសភា (Video Inside)
អត្ថបទដោយ៖
Apsara Net
គណបក្សកម្លាំងជាតិ ជាគណបក្សទី៣ហើយ ដែលបានដាក់ពាក្យសុំចុះបញ្ជីគណបក្សនយោបាយ និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានឱ្យដឹងថា ការដាក់ពាក្យសុំចុះបញ្ជីរបស់គណបក្សកម្លាំងជាតិនេះ បានធ្វើនៅថ្ងៃទី៦ធ្នូឆ្នាំ២០២៣ ជាមួយនឹងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥។
គិតរហូតមកដល់ថ្ងៃពុធនេះ គណបក្សចំនួន៣ ដែលបានដាក់ពាក្យសុំចុះបញ្ជីគណបក្សនយោបាយ និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ រួមមានគណបក្សប្រជាជនកម្ពុជា ដែលគជបបានសម្រេចទទួលស្គាល់ជាផ្លូវការកាលពីថ្ងៃទី៤ធ្នូ, ចំណែកគណបក្សឆន្ទៈខ្មែរ និងគណបក្សកម្លាំងជាតិ ដែលទើបនឹងដាក់ស្នើសុំចុះបញ្ជី នឹងត្រូវរង់ចាំរយៈពេល ៧ថ្ងៃ នៅមុនការសម្រេចទទួលស្គាល់ ឬត្រូវណែនាំការបំពេញឯកសារជាបន្ថែម។