ឃាត់ខ្លួនជនបរទេស ១២នាក់ ពីបទចាប់ឃុំឃាំងមនុស្សខុសច្បាប់ (Video Inside)

ជនបរទេស ១២នាក់ រួមមាន ១១នាក់ជាជនជាតិបង់ក្លាដេស្ហ និងម្នាក់ជាជនជាតិនេប៉ាល់ ត្រូវបានតុលាការរាជធានីឃុំខ្លួនបណ្តោះអាសន្ន រង់ចាំការកាត់ទោសពាក់ព័ន្ធនឹងអំពើ «ចាប់ឃុំឃាំង និងបង្ខាំងមនុស្សដោយខុសច្បាប់»។

កម្ពុជាកំពុងស្ថិតក្នុងការបន្តយុទ្ធការបង្ក្រាបអំពើជួញដូរមនុស្ស ក្រោយមានសេចក្តីរាយការណ៍ថា មានក្រុមទុច្ចរិតដែលមានប្រភពមកពីក្រៅប្រទេស បានសហការជាមួយនឹងបក្ខពួកក្នុងប្រទេសកម្ពុជា បង្កនូវអំពើចាប់បង្ខាំងមនុស្ស ក្រោមរូបភាពល្បួងមកធ្វើការក្នុងប្រទេសកម្ពុជា ដោយសន្យាឱ្យកម្រៃពលកម្មច្រើន។ ជនបរទេសទាំង១២នាក់នេះ ត្រូវបានចាប់ខ្លួននាយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១ធ្នូ បន្ទាប់ពីសមត្ថកិច្ចបានឡោមព័ទ្ធ និងចូលក្នុងផ្ទះវីឡាមួយកន្លែង ស្ថិតនៅលើផ្លូវកែវចិន្តា ក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វារ និងបានជួយរំដោះមនុស្ស ២នាក់ ជាតិបង់ក្លាដេស្ហ។

អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក ប៉េង ម៉េងគ័ង បានប្រាប់បណ្តាញសារព័ត៌មានក្នុងស្រុកថា ជនបរទេសទាំង ១២នាក់ ត្រូវបានឃុំខ្លួនបណ្តោះអាសន្នពីបទ «ចាប់ឃុំឃាំង និងបង្ខាំងមនុស្សដោយខុសច្បាប់» តាមបញ្ញត្តិមាត្រា ២៥៣ និងមាត្រា ២៥៤ នៃក្រមព្រហ្មទណ្ឌ។

ads banner