អ៊ីតាលីប្រាប់ចិនថា ខ្លួននឹងដើរចេញពីគម្រោងគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ
រ៉ូម៖ប្រភពរដ្ឋាភិបាលអ៊ីតាលីកាលពីថ្ងៃពុធទី ៦ខែធ្នូឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះបាននិយាយថា ប្រទេស អ៊ីតាលី បានជូន ដំណឹ ង ជាផ្លូវការថាខ្លួនកំពុងចាកចេញពីគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ (BRI) បើទោះ ជា មានក្តីបារម្ភថា ការ ផ្លាស់ប្តូរនេះអាចធ្វើឱ្យទំនាក់ទំនងប្រទេសទាំងពីរកាន់តែជូរចត់ និងធ្វើឱ្យ ខូច សេដ្ឋកិច្ច អ៊ីតាលីក្តី។
ប្រទេសអ៊ីតាលីក្នុងឆ្នាំ ២០១៩ បានក្លាយជាប្រទេសលោកខាងលិចដំបូងគេ និងជាប្រទេស តែមួយ គត់មកទល់ ពេល នេះ ដែល បានចូល រួមគម្រោងពាណិជ្ជកម្ម និងការវិនិយោគ BRI របស់ចិននេះ ដោយ ព្រងើយកន្តើយនឹងកា រ ព្រមានពី សហរដ្ឋអាមេរិក ថា វាអាច អនុញ្ញាតឱ្យចិនគ្រប់គ្រងលើបច្ចេកវិទ្យារសើប និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ។
ទោះបីជាយ៉ាងណាក៏ដោយ នៅពេលដែលនាយករដ្ឋមន្ត្រីថ្មីលោកស្រី Giorgia Meloni ឡើងកាន់ តំណែង កាល ពីឆ្នាំ មុន លោកស្រីបាននិយាយថា លោកស្រីចង់ដកខ្លួនចេញពីកិច្ចព្រមព្រៀងដែល គ្រប់គ្រង ដោយ ប្រធានាធិបតី ចិនស៊ី ជីនភីង( Xi Jinping) ដោយនិយាយថាវាមិន បាននាំមកនូវ ផលប្រយោជន៍ អ្វីច្រើន ដល់ ប្រទេស អ៊ីតាលី ឡើយ ។
កិច្ចព្រមព្រៀងដែលបានចុះនៅឆ្នាំ ២០១៩ នឹងផុតកំណត់នៅខែមីនា ឆ្នាំ២០២៤ ហើយ ប្រភព រដ្ឋាភិបាល អ៊ីតាលី បាននិយាយថាទីក្រុងរ៉ូមបានផ្ញើលិខិតមួយក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ប្រាប់ ប្រទេស ចិនថា ខ្លួននឹង មិនបន្តកិច្ចព្រមព្រៀងនេះទេ ខណៈពេលនេះក៏គ្មាន ការ អត្ថាធិប្បាយ ភ្លាមៗ ពី ប្រទេស ចិន នោះទេ។
បើតាមប្រភពរដ្ឋាភិបាលអ៊ីតាលីទីពីរបាននិយាយថា «យើងមាន ចេតនាទាំងអស់ ក្នុងការរក្សា ទំនាក់ទំនង ដ៏ល្អជាមួយ ប្រទេសចិន ទោះបីជាយើងលែងជាផ្នែកនៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវក៏ដោយ»។
លោកបានបន្ថែមថា៖ «ប្រទេស G7 ផ្សេងទៀត មាន ទំនាក់ទំនងជិតស្និទ្ធ ជាមួយប្រទេសចិន ជាងយើង បើទោះជា ពួកគេមិន ដែលចូលរួមនៅក្នុងគម្រោង BRI ក៏ដោយ»។
គិតត្រឹមពេលនេះ មានប្រទេសជាង ១០០ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជា មួយប្រទេសចិន ដើម្បី ធ្វើកិច្ចសហប្រតិបត្តិការលើហេដ្ឋារចនាសម្ព័ន្ធ BRI និងគម្រោងសាងសង់ ចាប់តាំងពីគម្រោង នេះត្រូវបាន ដាក់ឱ្យដំណើរ ការតាំងពីឆ្នាំ ២០១៣។ សម្រាប់អ៊ីតាលី ការចុះហត្ថលេខាជា មួយចិន ត្រូវបាន ធ្វើឡើង នៅឆ្នាំ ២០១៩ ក្រោមអាណត្តិនាយករដ្ឋមន្ត្រី លោក Giuseppe Conte។
គួរជម្រាបថា ចាប់តាំងពីការចុះហត្ថលេខាក្នុងឆ្នាំ២០១៩ នេះមក ការនាំចេញរបស់អ៊ីតាលីទៅកាន់ប្រទេសចិនបានកើនឡើងពីក្នុងរង្វង់ទឹកប្រាក់ ១៣ពាន់លានអឺរ៉ូ ទៅដល់ ១៦.៤ពាន់លានអឺរ៉ូ។ ផ្ទុយទៅវិញ ក្នុងរយៈពេលដូចគ្នានេះ ការនាំចេញរបស់ចិនទៅកាន់ប្រទេសអ៊ីតាលីបានកើនឡើងពី ៣១.៧ពាន់លានអឺរ៉ូ ឡើងដល់ ៥៧.៥ ពាន់លានអឺរ៉ូ នេះបើយោងតាមទិន្នន័យរបស់ប្រទេសអ៊ីតាលី។
ដោយឡែក ដៃគូពាណិជ្ជកម្មតំបន់ចាយប្រាក់អឺរ៉ូរបស់អ៊ីតាលី រួមមាន បារាំង និងអាល្លឺម៉ង់បាននាំ ចេញកាន់ តែច្រើន ទៅកាន់ ប្រទេសចិនកាលពីឆ្នាំមុន បើទោះបីជាមិនមែនជាផ្នែកនៃគម្រោង BRI ក៏ដោយ៕
ប្រែសម្រួល៖ ស្រ៊ុន សិរីវឌ្ឍនៈ