រាជរដ្ឋាភិបាលបញ្ជាក់ការប្តេជ្ញាប្រឆាំងអំពើពុករលួយ (Video Inside)

ប្រមុខរាជរដ្ឋាភិបាល បានបញ្ជាក់ការប្តេជ្ញាចិត្តប្រឆាំងនឹងអំពើពុករលួយ តាមរយៈសារលិខិតមួយ អបអរសាទរទិវាជាតិ និងអន្តរជាតិប្រឆាំងអំពើពុករលួយ។

រាជរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិ បានកំណត់ថ្ងៃទី៩ធ្នូជារៀងរាល់ឆ្នាំ ជាទិវាប្រឆាំងអំពើពុករលួយ។ ស្ថាប័នអង្គការសហប្រជាជាតិប្រឆាំងអំពើពុករលួយហៅកាត់ថាអ៊ុនកាក់ UNCAC ត្រូវបានបង្កើតនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០០៥។ អ៊ុនកាក់ UNCAC មានរដ្ឋជាសមាជិក ចំនួន ១៩០ប្រទេស ក្នុងនោះរួមមានកម្ពុជាផងដែរ។ ព្រះរាជាណាចក្រកម្ពុជា បានចូលជាសមាជិកអ៊ុនកាក់ UNCAC នៅថ្ងៃទី៨ កញ្ញា ឆ្នាំ២០០៧។

សម្តេចធិបតី ហ៊ុន ម៉ាណែត នៅក្នុងសារលិខិតថ្ងៃទី៦ធ្នូ អបអរទិវាជាតិ និងអន្តរជាតិប្រឆាំងអំពើពុករលួយ បានបញ្ជាក់ការប្តេជ្ញា «សូមចូលរួមជាមួយគ្រប់ស្ថាប័នជាតិ, ជនរួមជាតិ, វិស័យឯកជន, អង្គការក្រៅរដ្ឋាភិបាល, គណបក្សនយោបាយ ប្រែក្លាយជារៀងរាល់ឆ្នាំឱ្យទិវា៩ធ្នូ ជាការលើកកម្ពស់ និងបើកទូលាយមិនឈប់ឈរ ដើម្បីកសាងមាតុភូមិកម្ពុជា ឱ្យវៀចាកពីអំពើពុករលួយ និងស្គាល់តែភាពស្អាតស្អំ និងការរីកចម្រើនជានិច្ចជាកាល»។

ads banner