យន្តហោះកាន់តែច្រើន ខណៈដែលអាកាសយានដ្ឋានកាន់តែពង្រីក សម្រាប់តំបន់អាស៊ីអាគ្នេយ៍

បរទេស៖ ក្រុមហ៊ុនអាកាសចរណ៍ថ្មីមួយឈ្មោះ Eldorado នៅតំបន់អាស៊ីអាគ្នេយ៍កំពុងវិនិយោគរាប់ពាន់លានអឺរ៉ូ នៅក្នុងព្រលានយន្តហោះធំៗ ដើម្បីរៀបចំសម្រាប់ការកើនឡើងនៃចំនួនអ្នកដំណើរ ដែលរំពឹងទុក។

បណ្តាក្រុមហ៊ុនអាកាសចរណ៍ថ្មីៗផ្សេងទៀត ក៏កំពុងប្រុងប្រៀបខ្លួន សម្រាប់ការហោះហើរក្នុងតំបន់នេះផងដែរ ដូចជា ក្រុមហ៊ុនអាកាសចរណ៍ Very Cool ជាដើម ដែលបង្កើតឡើងដោយអ្នកជំនួញជើងចាស់នៃវិស័យនេះ។ ក្រុមហ៊ុនគ្រោងនឹងភ្ជាប់ការហោះហើរត្រង់ពីទីក្រុងបាងកករបស់ថៃ ទៅកាន់ប្រទេសជប៉ុន ជាលើកដំបូង ចាប់ពីពាក់កណ្តាលឆ្នាំ២០២៤ តទៅ ។

លោក Patee Sarasin ដែលជាពាណិជ្ជករថៃបានប្រាប់ AFP ថា «អ្នកប្រាកដជានឿយហត់ខ្លាំង កក្នុងការបើកដំណើរការក្រុមហ៊ុនអាកាសចរណ៍ ក្នុងពេលបច្ចុប្បន្ននេះ..ត្រូវមានលុយច្រើន វាហត់នឿយ ក្នុងការប្រមូលមូលនិធិ»។ ប៉ុន្តែលោកចង់ទាញយកប្រយោជន៍ ពីការរីកចម្រើន ទៅខាងមុខ នៅក្នុងតំបន់នេះ។

លោកបានបញ្ជាក់ថា «អាស៊ីអាគ្នេយ៍ទំនងជាក្លាយជាមជ្ឈមណ្ឌលមួយនៃចក្រវាឡ នាពេលអនាគត ដោយសារអ្នកទេសចរអឺរ៉ុប និងសហរដ្ឋអាមេរិក នឹងមកថយចុះច្រើន»។

ក្រុមហ៊ុនអាកាសចរណ៍ Boeing បានព្យាករណ៍ថា នឹងមានកំណើន ៩.៥% ក្នុងមួយឆ្នាំ នៅក្នុងចរាចរណ៍ផ្លូវអាកាស នៅក្នុងតំបន់អាស៊ីអាគ្នេហ៍ ក្នុងរយៈពេល ២ ទសវត្សរ៍ខាងមុខ លើសពីមធ្យមភាគសកលលោក ៦.១% ដោយសារការអភិវឌ្ឍន៍ទេសចរណ៍ និងវណ្ណៈកណ្តាល។

តំបន់អាស៊ីអាគ្នេយ៍ ដែលសព្វថ្ងៃប្រមូលផ្តុំ ប្រហែល១០% នៃចរាចរណ៍សកលលោក ឬអ្នកដំណើរជាង៥០០ លាននាក់ ក្នុងឆ្នាំ ២០១៩ គួរតែកើនឡើង បួនដង នៅឆ្នាំ២០៤២ ដើម្បីបំពេញតម្រូវការផ្ទុះឡើង នេះបើតាមបញ្ជាក់ក្រុមហ៊ុនផលិតយន្តហោះ Boeing ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner