យុទ្ធសាស្ត្រ DIFID នៃការបញ្ចប់សង្គ្រាមស៊ីវិលភាគទី៥ (Video Inside)
ថ្ងៃទី២៩ធ្នូឆ្នាំ២០២៣ខាងមុខនេះ គឺជាខួប២៥ឆ្នាំនៃការបញ្ចប់សង្គ្រាមស៊ីវិល ក្នុងប្រទេសកម្ពុជា តាមរយៈយុទ្ធសាស្ត្រឌីហ្វីដ នៃនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន។ ក្នុងវគ្គទី៤ ទូរទស្សនិកជនបានជ្រាបនូវការធ្វើសមាហរណកម្មដំបូង នៅតំបន់ឳរ៉ាល់របស់កងពលខ្មែរក្រហមលេខ១៨ដឹកនាំដោយលោក កែវ ពង្ស។ គោលការណ៍៣ចំណុច នៃនយោបាយឈ្នះ-ឈ្នះ ត្រូវបានផ្សព្វផ្សាយបន្តទៅកាន់កន្លែងដទៃទៀត ក្រោយជោគជ័យនៅតំបន់ឳរ៉ាល់រួច។ ក្រុមប្រតិបត្តិករអនុវត្តយុទ្ធសាស្ត្រឌីហ្វីដ បានធ្វើការទាក់ទងជាមួយលោក សុខ ភាព ដែលជាមេបញ្ជាការខ្មែរក្រហមកងពល៤៥០ គ្រប់គ្រងតំបន់ម៉ាឡៃ។ បន្ទាប់ពីជំនួបលើកទី១ ជាមួយនឹងលោក សុខ ភាព បានលទ្ធផលជាទីគាប់ចិត្ត, ក្រុមប្រតិបត្តិករអនុវត្តយុទ្ធសាស្ត្រឌីហ្វីដ បានបន្តរៀបចំជួបលោក សុខ ភាព ជាលើកទី២។ ទូរទស្សនិកជន នេះជាប្រវត្តិពាក់ព័ន្ធការស្វែងរកសន្តិភាពដោយលំបាករបស់កម្ពុជា ដើម្បីពន្លត់ភ្លើងសង្គ្រាមស៊ីវិល ក្នុងប្រទេស តាមរយៈឯកសារចងក្រងរបស់លោក ម៉ារ យ៉ារិទ្ធិ នៃសៀវភៅយុទ្ធសាស្ត្រ DIFID តេជោសែន