ពិភពលោករិះគន់អ៊ីស្រាអែល ក្រោយឃើញរូបភាពបង្ខំអ្នកទោសប៉ាឡេស្ទីនសម្រាតខោអាវ លុតជង្គង់ ចងក្រណាត់បិទមុខ ជាមួយដៃជាប់ចំណងខាងក្រោយ (Video Inside)
អត្ថបទដោយ៖
Apsara Net
សង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាសប៉ាឡេស្ទីន បានឈានចូលដល់ថ្ងៃទី៦៣ហើយ។ សេចក្តីរាយការណ៍បង្ហាញការវាយប្រហារខ្លាំងក្លា បានបន្តនៅភាគខាងត្បូងប្រទេស និងក៏មានការធ្វើទុក្ខបុកម្នេញដល់ពលរដ្ឋប៉ាឡេស្ទីនច្រើនសិបនាក់ ដែលត្រូវបានចាប់ខ្លួនសង្ស័យថា ជាក្រុមហាម៉ាស។ ថ្មីៗនេះ រូបថតដែលបង្ហាញជនជាតិប៉ាឡេស្ទីនជាច្រើននាក់ ដែលត្រូវបានគេចាប់ខ្លួន ជាមួយការសម្រាតចេញនូវសម្លៀកបំពាក់, ការបិទមុខនឹងក្រណាត់ បង្ខំឱ្យលុតជង្គង់ ជាមួយការចងដៃទៅខាងក្រោយ នៅក្នុងទីកន្លែងមួយ ដែលដូចជារណ្តៅក្នុងទីកណ្តាលវាល បានរងនឹងការរិះគន់នូវអំពើអមនុស្សធម៌របស់ទាហានអ៊ីស្រាអែល ចំពោះប្រជាជនប៉ាឡេស្ទីន។ លោក ម៉ារ យ៉ារិទ្ធិ ធ្វើសេចក្តីរាយការណ៍