ជនសង្ស័យ ៦៦នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាប បទល្មើសគ្រឿងញៀនទូទាំងប្រទេសចំនួន ១៦ករណី ថ្ងៃទី៨ ខែធ្នូ
(ភ្នំពេញ)៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគបាលជាតិបានឲ្យដឹងថា ជនសង្ស័យចំនួន ៦៦នាក់ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនចំនួន១៦ករណី ទូទាំងប្រទេស នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣។
ក្នុងចំណោមជនសង្ស័យចំនួន ៦៦នាក់ រួមមាន ជួញដូរ ១ករណី ឃាត់ ៣នាក់ស្រី ០នាក់
រក្សាទុក ដឹកជញ្ជូន ៩ករណី ឃាត់ ១១នាក់ស្រី ០នាក់
ចាត់ចែង សម្រួល ១ករណី ឃាត់ ៤០នាក់ស្រី ១៣នាក់
ប្រើប្រាស់ ៥ករណី ឃាត់ ១២នាក(ស្រី ០នាក់
វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី០៨ ខែធ្នូ រួមមាន ៖មេតំហ្វេតាមីន(Ice) ស្មើ ៥០១,៩០ក្រាម និង៩កញ្ចប់តូច ។ មេតំហ្វេតាមីន(Wy) ស្មើ ១៦,៣១ក្រាម ។ កេតាមីន(Ke) ស្មើ ៥៦៩៥,០១ក្រាម។
អុិចស្តាសុី(mdma) ស្មើ ៨១១១,៦២ក្រាម។ នីមេតាហ្សាប៉ាម (Nzapam) ស្មើ ១៩៥១,៥២ក្រាម។លទ្ធផលខាងលើ ១១អង្គភាពបានចូលរួមបង្ក្រាប៕
ដោយ ៖ ប៊ុនធី និង ភារ៉ា

