សម្ដេចចក្រីប្រធានកិត្តិយស៖ អង្គមហាសន្និបាតថ្លែងអំណរគុណ ចំពោះជនរួមជាតិដែលបានចូលរួមគាំទ្រតាមគ្រប់រូបភាព ចំពោះ រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា

ភ្នំពេញ៖ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយស គណបក្ស ប្រជាជនកម្ពុជា បានមានប្រសាសន៍ថ្លែងអំណរគុណ ចំពោះជនរួមជាតិ ដែលបានចូលរួមគាំទ្រតាមគ្រប់រូបភាពចំពោះ រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដើម្បីផល ប្រយោជន៍ប្រទេសជាតិយើង ។ សម្ដេចចក្រី ហេង សំរិន បានថ្លែង ដូច្នេះ ក្នុងឱកាសបើកមហាសន្និបាតវិសាមញ្ញតំណាង ទូទាំង ប្រទេសរបស់ គណបក្សប្រជាជនកម្ពុជា នាព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៣ ក្រោមអធិបតីភាពសម្ដេចចក្រី ហេង សំរិន ប្រធាន កិត្តិយស គណបក្សប្រជាជនកម្ពុជា, សម្ដេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងមានការចូលរួម ពីអនុប្រធានគណបក្ស សមាជិកាគណៈកម្មាធិការកណ្ដាល សមាជិក សមាជិការដ្ឋសភា ព្រឹទ្ធសភា រាជរដ្ឋាភិបាល មន្ត្រីជាន់ខ្ពស់នៅតាម ក្រសួង ស្ថាប័ន រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ថ្នាក់ដឹកនាំក្រុមការងារ ចុះជួយរាជធានី ខេត្ត និងថ្នាក់ដឹកនាំអង្គការមហាជន របស់គណបក្ស ចូលរួម ដែលមានសមាសភាពសរុប ៣៦០០រូប នៅវិមាន ៧មករា រាជធានីភ្នំពេញ ។

របៀបវារៈនៃមហាសន្និបាតវិសាមញ្ញនេះ ក៏មានការបញ្ចូល សមាជិកគណៈកម្មាធិការកណ្តាលបន្ថែម ការបន្ថែមអនុប្រធាន គណបក្ស និងសមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍ផងដែរ ។

សម្ដេចចក្រី ហេង សំរិន បានមានប្រសាសន៍ថា ក្នុងឱកាសដ៏វិសេស វិសាលនេះ អង្គមហាសន្និបាកទាំងមូល សូមសម្តែងនូវគារវភក្តី និង កតញ្ញូកតវេទិតាធម៌ដ៏ជ្រាលជ្រៅបំផុតថ្វាយ ព្រះករុណាជា អម្ចាស់ ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេច ព្រះមហាក្សត្រិយ៍ ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ ខ្ពស់ ដែលក្រោមព្រះរាជកិច្ចដឹកនាំរបស់ ព្រះអង្គ ប្រទេសកម្ពុជាមាន សេចក្តី សុខសន្តិភាព និងរីកចម្រើនឥតឈប់ឈរ។

សម្ដេច ហេង សំរិន បានបន្តថា អង្គមហាសន្និបាតសូមកោតសរសើរ និងគោរពដឹងគុណមិនអាចបំភ្លេចបានចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស ព្រមទាំងថ្នាក់ដឹកនាំទាំងអស់របស់ គណបក្សប្រជាជនកម្ពុជា ដែល បានលះបង់និងជួយបង្កលក្ខណៈគ្រប់ យ៉ាងឱ្យអ្នកជំនាន់ក្រោយបានបន្តវេនដោយរលូន តាមរដ្ឋធម្មនុញ្ញ និង តាមនីតិវិធីច្បាប់។ អង្គមហាសន្និបាតក៏សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុតចំពោះជនរួមជាតិ ទាំងអស់នៅគ្រប់ទិសទី ដែលបានចូលរួមគាំទ្រតាមគ្រប់រូបភាព ចំពោះរាជរដ្ឋាភិបាលដែលដឹកនាំដោយ គណបក្សប្រជាជនកម្ពុជានៅ គ្រប់ដំណាក់កាល ហើយសង្ឃឹមថា ការជួយនេះនឹងមានជាបន្តទៀត ដើម្បី ផលប្រយោជន៍ប្រទេសជាតិយើង ។

ជាមួយគ្នានេះ អង្គមហាសន្និបាកក៏មិនភ្លេចថ្លែងនូវអំណរ សរសើរ ដ៏ខ្ពង់ខ្ពស់បំផុតចំពោះថ្នាក់ដឹកនាំ គណៈកម្មាធិការគណបក្សគ្រប់ថ្នាក់ ក្រុមការងារចុះជួយមូលដ្ឋានគ្រប់លំដាប់ អង្គការមហាជន មន្ត្រី និង សមាជិក សមាជិកាគណបក្សទាំងអស់ ដែលបានខិតខំប្រឹងប្រែង ធ្វើឱ្យសម្រេចរាល់ភារកិច្ចដែលគណបក្ស និងប្រជាជនប្រគល់ជូន។ លើសពីនេះ អង្គមហាសន្និបាតក៏សូមថ្លែងអំណរគុណដ៏ស្មោះ អស់ពីចិត្តផងដែរចំពោះមិត្តភក្តិបរទេសជិតឆ្ងាយ ដៃគូអភិវឌ្ឍ ព្រមទាំងអង្គការជាតិ និងអន្តរជាតិទាំងអស់ ដែលបានរួម ចំណែកយ៉ាងធំធេងដល់បុព្វហេតុជាតិ និងប្រជាជនកម្ពុជា ៕
អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត និងបង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner