សភាតំណាងរាស្រ្តអាម៉េរិក អនុម័តដំណោះស្រាយចំនួន៣ ដើម្បីទប់ស្កាត់លោក ដូណាល់ ត្រាំ លក់អាវុធឲ្យបណ្ដាប្រទេសអារ៉ាប់

សហរដ្ឋអាម៉េរិក៖ សភាតំណាងរាស្ត្រអាម៉េរិក គ្រប់គ្រងដោយគណបក្សប្រជាធិបតេយ្យ នៅថ្ងៃពុធសប្តាហ៍នេះ (ម៉ោងក្នុងតំបន់) បានអនុម័តលើដំណោះស្រាយចំនួន៣ ដើម្បីរារាំងរដ្ឋបាលលោក ដូណាល់ ត្រាំ លក់អាវុធឱ្យអារ៉ាប៊ីសាអូឌីត និងអេមីរ៉ាតអារ៉ាប់រួម ដោយគ្មានការត្រួតពិនិត្យ ឬការយល់ព្រមពីសភា។

សូមរំលឹកដែរថា ព្រឹទ្ធសភាគ្រប់គ្រងដោយគណបក្សសាធារណរដ្ឋ កាលពីខែមិថុនាកន្លងមកនេះ ក៏បានអនុម័តផងដែរលើដំណោះស្រាយបិទខ្ទប់ការលក់អាវុធរបស់រដ្ឋបាលលោក ដូណាល់ ត្រាំ ប៉ុន្តែខាងសេតវិមានបានបញ្ជាក់ថា លោក ត្រាំ នឹងប្រើសិទ្ធិវេតូជំទាស់នឹងការសម្រេចចិត្តនេះ។

ដោយឡែកពាក់ព័ន្ធនឹងដំណោះស្រាយចំនួន៣ខាងលើនេះ ក្នុងនោះមានដំណោះស្រាយចំនួន២ ត្រូវបានអនុម័តក្នុងសំឡេងគាំទ្រ២៣៨ទល់នឹង១៩០សំឡេង ខណៈដំណោះស្រាយទី៣ក្នុងសំឡេង២៣៧ទល់នឹង១៩០សំឡេង៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner