ជប៉ុន នឹងយកបញ្ហាជម្លោះជាមួយកូរ៉េខាងត្បូងទៅដោះស្រាយនៅតុលាការអន្តរជាតិ បើសិនមិនអាចស្វែងរកអាជ្ញាកណ្តាលដោះស្រាយបាន

ជប៉ុន៖ សារព័ត៌មានជប៉ុន NHK បានចុះផ្សាយថា ជប៉ុនកំពុងពិចារណាយកសំណុំរឿង ដែលតុលាការកូរ៉េខាងត្បូង បង្គាប់ឱ្យខ្លួនបង់សំណងរាប់លានដុល្លារ ទៅដល់ប្រជាជនកូរ៉េខាងត្បូង ឡើងតុលាការយុត្តិធម៌អន្តរជាតិ។

ប្រភពដដែលបានឱ្យដឹងទៀតថា ទីក្រុងតូក្យូ នឹងបន្តជំរុញឱ្យទីក្រុងសេអ៊ូល បញ្ចប់ជម្លោះនេះ ប៉ុន្តែបើនៅតែគ្មានដំណោះស្រាយនោះ ជប៉ុនអាចនឹងចាត់វិធានការតបត ក្នុងនោះមានរួមទាំងការដាក់ពាក្យប្ដឹងឡើងតុលាការយុត្តិធម៌អន្តរជាតិ ខណៈកាលបរិច្ឆេទក្នុងការស្វែងរកអាជ្ញាកណ្ដាល នឹងត្រូវផុតកំណត់នៅថ្ងៃព្រហស្បតិ៍តនេះ។

សូមរំលឹកថា ភាពតានតឹងរវាងប្រទេសទាំងពីរ បានផ្ទុះឡើង ក្រោយតុលាការកំពូលកូរ៉េខាងត្បូងកាលពីឆ្នាំ២០១៨ បានបង្គាប់ឱ្យក្រុមហ៊ុនជប៉ុនចំនួន០២ ធ្វើការបង់ប្រាក់សំណងដល់ប្រជាជនកូរ៉េខាងត្បូង ដែលត្រូវបានបង្ខំឱ្យធ្វើការដោយគ្មានប្រាក់ខែនៅតាមរោងចក្ររបស់ក្រុមហ៊ុនទាំងពីរនេះ ក្នុងសម័យសង្រ្គាមលោកលើកទី២។ ប៉ុន្តែទីក្រុងតូក្យូ បានចាត់ទុកការសេចក្ដីសម្រេចនេះ គឺជាទង្វើរំលោភលើច្បាប់អន្តរជាតិ ពីព្រោះបញ្ហាផ្ដល់សំណងនេះ ត្រូវបានភាគីទាំងពីរ ផ្សះផ្សាគ្នាចាប់តាំងតែពីឆ្នាំ១៩៦៥ ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner