មាតាបិតា និងសិស្សានុសិស្សជាង ៣ពាន់នាក់ចូលរួមទិវាគ្រួសារ ស៊ី អាយ អេ ហ្វឺសត៍ ឆ្នាំ២០២៣ ក្រោមប្រធានបទ «សាមគ្គីជាគ្រឹះនៃសុខដុមនីយកម្មសង្គម»

ភ្នំពេញ៖ មាតាបិតា និងសិស្សានុសិស្សជាង ៣,០០០នាក់ នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៣ បានចូលរួមព្រឹត្តិការណ៍ជួបជុំប្រចាំឆ្នាំដ៏ធំ គឺ «ទិវាគ្រួសារ ស៊ី អាយ អេ ហ្វឺសត៍ ឆ្នាំ២០២៣» នៅសាខាច្បារអំពៅ រាជធានីភ្នំពេញ។

លោកស្រី ម៉ែល អគ្គនាយិការសាលាអន្តរជាតិ CIA FIRST សាខាច្បារអំពៅ មានប្រសាសន៍ថា ដើម្បីរួមចំណែកក្នុងការកសាងទំនាក់ទំនងល្អ រវាងមាតាបិតា អ្នកអាណាព្យាបាលសិស្ស និងសាលារៀន ព្រឹត្តិការណ៍ទិវាគ្រួសារ ស៊ី អាយ អេ ហ្វឺសត៍ ប្រចាំឆ្នាំ២០២៣នេះ ត្រូវប្រារព្ធឡើងក្រោមប្រធានបទ «សាមគ្គីជាគ្រឹះនៃសុខដុមនីយកម្មសង្គម»។

លោកស្រី ម៉ែល បន្តថា នៅក្នុងព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំនេះ គណៈគ្រប់គ្រងសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ បានរៀបចំឱ្យមានសកម្មភាពកម្សាន្ដជាច្រើន ដូចជាការប្រកួតបង្ហាញទេពកោសល្យគ្រួសារ ការសម្ដែងសិល្បៈ ការរាំ និង ច្រៀងលេងកម្សាន្ដ ការប្រគំតន្ត្រីជាក្រុម និងការថតរូបជុំគ្រួសារជាដើម ដើម្បីផ្ដល់ឱកាសដល់មាតាបិតា អ្នកអាណាព្យាបាល និងសិស្សានុសិស្ស ទទួលបានភាពសប្បាយរីករាយរួមគ្នា។

លើសពីសកម្មភាពសប្បាយរីករាយទាំងនេះ គណៈគ្រប់គ្រងសាលាក៏បានផ្ដួចផ្ដើមកម្មវិធីមនុស្សធម៌ ដើម្បីកៀរគរថវិកាមួយចំនួនជួយគាំទ្រដល់បេសកកម្មអង្គការលំនៅឋានមនុស្សជាតិកម្ពុជាផងដែរ។
លោកស្រីអគ្គនាយិការបន្ថែមថា ក្នុងនាមជាស្ថាប័នអប់រំមួយដែលមានការប្ដេជ្ញាចិត្តខ្ពស់ សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ តែងតែយកចិត្តទុកដាក់ជាចម្បង លើការកសាងទំនាក់ទំនងល្អក្នុងស្មារតីសាមគ្គីភាព ជាមួយនឹងមាតាបិតា អ្នកអាណាព្យាបាលសិស្ស និងសមាជិកគ្រប់រូបក្នុងសហគមន៍សាលាទាំងមូល។

ទិវាគ្រួសារ ស៊ី អាយ អេ ហ្វឺសត៍ ប្រចាំឆ្នាំ២០២៣ នៅទីតាំងសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ ច្បារអំពៅ បានបញ្ចប់ដោយជោគជ័យប្រកបដោយបរិយាកាសសប្បាយរីករាយ និងស្និទ្ធស្នាលយ៉ាងក្រៃលែង។ គណៈគ្រប់គ្រងសាលាសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោក លោកស្រីជាមាតាបិតាសិស្ស លោកគ្រូ អ្នកគ្រូ និងបុគ្គលិកអប់រំរបស់សាលាទាំងអស់ ដែលបានចូលរួមធ្វើឱ្យទិវាគ្រួសារនៅឆ្នាំនេះប្រព្រឹត្តទៅដោយ ជោគជ័យជាទីមោទនៈ៕ អត្ថបទ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner