អតីតសិស្សវិទ្យាល័យខេត្តកំពង់ស្ពឺ រំលឹកដល់សិស្សដែលប្រឡងជាប់និទ្ទេស A ថា គ្មានជោគជ័យណា កើតឡើងដោយគ្មានការព្យាយាមនោះទេ
(កំពង់ស្ពឺ)៖ អតីតសិស្សវិទ្យាល័យខេត្តកំពង់ស្ពឺ បានក្រើនរំលឹកសិស្សានុសិសកស ដែលប្រឡងជាប់និទ្ទេស A ថា គ្មានជោគជ័យណាកើតឡើងដោយគ្មានការព្យាយាមនោះទេ ។ នេះជាគូសបញ្ជាក់របស់លោក អ៉ី សារិន អគ្គនាយកក្រុមហ៊ុន ប៊ីចេង និងម្សៅស៊ុបឆេហ្វ៥៥ ក្នុងឱកាសប្រគល់ថវិកា និងសម្ភារៈមួយចំនួន ជូនដល់សិស្សានុសសិស្សដែលបានប្រលងជាប់និទ្ទេសAចំនួន ១៧នាក់ និងលោកគ្រូអ្នកគ្រូចំនួន ១៧នាក់ ក្នុងខេត្តកំពង់ស្ពឺ នៅមន្ទីរអប់រំយុវជននិងកីឡាខេត្ត នាព្រឹកថ្ងៃទី៩ ខែ ធ្នូឆ្នាំ២០២៣ ។

លោក ថន ថារិន ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តកំពង់ស្ពឺ បានមានលើកឡើងថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៣ ដោយខេត្តកំពង់ស្ពឺមានមណ្ឌលប្រឡងចំនួន ១១មណ្ឌល ក្នុងនោះថ្នាក់វិទ្យាសាស្ត្រមានចំនួន ២មណ្ឌល និងថ្នាក់វិទ្យាសាស្ត្រសង្គមមានចំនួន ៩ មណ្ឌល មានបន្ទប់ប្រឡងសរុប ២០៤បន្ទប់ បេក្ខជនមកប្រឡងសរុបចំនួន ៤,៩៨៤នាក់ ក្នុងនោះស្រីចំនួន ២,៦០៨នាក់ បេក្ខជនប្រឡងជាប់សរុប ៣,៧៦១នាក់ ក្នុងនោះស្រីមានចំនួន ២,១៤៨នាក់ ស្មើនឹង ៧៥.៤៦% ស្រី ៨២.៣៦%។

បេក្ខជនប្រឡងជាប់និទ្ទេស A សរុបចំនួន ១៧ នាក់ ក្នុងនោះស្រីចំនួន ១១ នាក់, បេក្ខជនប្រឡងជាប់និទ្ទេស B សរុបចំនួន ១៨១ នាក់ ក្នុងនោះស្រីចំនួន ១១៨ នាក់, បេក្ខជនប្រឡងជាប់និទ្ទេស C សរុបចំនួន ៦៨៤ នាក់ ក្នុងនោះស្រីចំនួន ស្រី ៤៤១ នាក់, បេក្ខជនប្រឡងជាប់និទ្ទេស D សរុបចំនួន ១,៤១០ នាក់ ក្នុងនោះស្រីចំនួន ស្រី ៨៦១ នាក់, បេក្ខជនប្រឡងជាប់និទ្ទេស E សរុបចំនួន ១,៤៦៩ នាក់ ក្នុងនោះស្រីចំនួន ស្រី ៧១៧ នាក់។

លោក អ៉ី សារិន អគ្គនាយកនៃក្រុមហ៊ុនប៊ីចេង និងម្សៅស៊ុបឆេហ្វ៥៥ សូមអបអរសាទរចំពោះសិស្សានុសិស្សដែលបានប្រលងជាប់និទ្ទេស A ទាំងអស់ ដែលបានខិតខំរៀនសូត្រ តស៊ូពុះពារ គ្រប់កាលៈទេសៈដើម្បីទទួលបានភាពជោគជ័យក្នុង ការសិក្សាកន្លងមកនេះ ក្នុងនាមខ្ញុំបាទក៏ធ្លាប់ជាអតីតសិស្សវិទ្យាល័យខេត្តកំពង់ស្ពឺ ហើយបច្ចុប្បន្នក៏ជានាយ កក្រុមហ៊ុនផលិតផលប៊ីចេង និងម្សៅស៊ុបឆេហ្វ៥៥មួយរូប គឺពិតជាមានមោទភាពជាខ្លាំងចំពោះប្អូនៗ កូន ក្មួយជំនាន់ក្រោយដែលជាទំពាំងស្នងឬស្សីសម្រាប់សង្គមជាតិរបស់យើង ក៏ដូចជាលើកតម្កើងមុខមាត់ខេត្តកំពង់ស្ពឺរបស់យើងឲ្យកាន់តែមានការចាប់អារម្មណ៏បន្ថែមទៀតពីមកលើវិស័យអប់រំនៃខេត្តយើង។

ដើម្បីជាការលើកទឹកចិត្តដល់សិស្សានុសិស្សទាំងអស់ ដែលបានខិតខំរៀនសូត្របានពូកែ ក៏ដូចជាថ្លែងអំណរអរគុណដល់លោកគ្រូអ្នកគ្រូទាំងអស់ដែលបាន ចំណាយពេលវេលា ផ្ទេរចំនេះវិជ្ជា បទពិសោធន៏ និងចំណេះដឹងផ្សេងៗដល់សិស្សានុសិស្សគ្រប់ៗជំនាន់ឲ្យ ក្លាយទៅជាធនធានមនុស្សដ៏មានតម្លៃនាពេលអនាគត។
លោកអគ្គនាយកក្រុមហ៊ុនលើកទឹកចិត្តដល់សិស្សានុសិស្សទាំងអស់ ឲ្យបន្តខិតខំប្រឹងប្រែងរៀនសូត្រស្វែងរកចំណេះដឹងឲ្យកាន់តែពូកែ ដើម្បីក្លាយខ្លួនទៅជាបុគ្គលគំរូ និងមានតម្លៃ សម្រាប់សង្គម ជាតិ គ្រួសារ និងដើម្បីខ្លួនឯងផ្ទាល់ផងដែរ ហើយត្រូវចាំទុកថា “គ្មានការជោគជ័យណាដែលអាចកើតឡើ ងមកបានដោយគ្មានការព្យាយាមនោះទេ ខំប្រឹងថ្ងៃនេះដើម្បីភាពជោគជ័យនាថ្ងៃមុខ ។

ក្នុងនាមនាយកក្រុមហ៊ុន ប៊ីចេង និងម្សៅស៊ុបឆេហ្វ៥៥ ទាំងមូលបាននាំយកនូវថវិកាជូនដល់ប្រធានមន្ទីរអប់រំចំនួន ៤០ម៉ឺនរៀល លោកនាយក-នាយករង លោកគ្រូ-អ្នកគ្រូ ចំនួន ១៥ម៉ឺនរៀលក្នុងម្នាក់ សិស្សនិទ្ទេសA ចំនួន ៥៥ម៉ឺនរៀលក្នុងម្នាក់ និងកាដូដែលសរុបទឹកប្រាក់រួម ចំនួន ១៣លាន ២២ម៉ឺន ១០០០រៀល ៕
ប្រភព ៖ ខេត្តកំពង់ស្ពឺ