មនុស្សរាប់ពាន់នាក់ស្លៀកពាក់ឈុតតាណូអែល រត់ប្រណាំង នៅម៉ិកស៊ិក

ម៉ិកស៊ីកូ៖ មនុស្សរាប់ពាន់នាក់ស្លៀកសម្លៀកបំពាក់ជាលោកតា សាន់តា ក្លូស បានចូលរួមក្នុងការរត់ម៉ារ៉ាតុនប្រចាំឆ្នាំដ៏ធំមួយ ដែលគេស្គាល់ថា “រត់សាន់តា រត់” ឬ “Run Santa Run”នៅប្រទេសម៉ិកស៊ិក ក្នុងថ្ងៃអាទិត្យសប្តាហ៍មុន។

អ្នករត់ប្រណាំងស្លៀកពាក់ឈុតក្រហម និងពុកចង្ការពណ៌ស ដែលជាសំលៀកបំពាក់របស់លោកតា សាន់តា ក្លូស បានរត់កាត់ផ្លូវនៅឧទ្យាន Fundidora ក្នុងទីក្រុងMonterrey។

ព្រឹត្តិការណ៍នេះធ្វើឡើងក្នុងគោលបំណងធ្វើសប្បុរសធម៌ ពីព្រោះតម្លៃសំបុត្រចូលរួមទាំងអស់ នឹងត្រូវបរិច្ចាគទៅទិញអំណោយបុណ្យណូអែល ជូនដល់កុមារដែលជួបការលំបាក។

អ្នកចូលរួមរត់ម្នាក់បាននិយាយថា វាជាបទពិសោធន៍ដ៏ល្អមួយ ព្រោះខ្ញុំមានក្មួយប្រុស និងក្មួយស្រីក្មេងៗ… ពួកគេចូលចិត្តបែបនេះ នៅពេលខ្ញុំស្លៀកពាក់ជាតួអង្គផ្សេងៗគ្នា។

អ្នកចូលរួមរត់ម្នាក់ទៀតបានបញ្ជាក់ថា នេះជាឆ្នាំទី២ហើយសម្រាប់ពួកយើង ដែលបានចូលរួមកម្មវិធីរត់ម៉ារ៉ាតុន “Run Santa Run”។ វាជាកម្មវិធីរត់ប្រណាំងដ៏រីករាយបំផុត ព្រោះពួកយើងទាំងអស់គ្នាស្លៀកពាក់ជាលោកតា សាន់តា ក្លូស និងតួអង្គផ្សេងទៀត ដូច្នេះវាពិតជាអស្ចារ្យខ្លាំងណាស់៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner