ការប្រមូលផលស្រូវវស្សារបស់ប្រជាកសិករនៅខេត្តសៀមរាបមានសភាពមមាញឹកនិងមានតម្លៃល្អ
សៀមរាប៖ ការប្រមូលផលស្រូវវស្សាឆ្នាំ២០២៣របស់ ប្រជា កសិ ករ នៅខេត្តសៀមរាបមានសភាពមមាញឹក ខណៈ ដែ ល តម្លៃស្រូវ ដែល ប្រមូលទិញដោយឈ្មួញមានតម្លៃល្អដែលពួកគាត់ទទួលយកបាន។
តាមរបាយការណ៍របស់មន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទ ខេត្ត សៀមរាប បានឱ្យដឹងថា ក្នុងរដូវវស្សាឆ្នាំ២០២៣នេះ បរិមាណ ទឹកភ្លៀង បានធ្លាក់នៅសព្វទីកន្លែងក្នុងភូមិសាស្ត្រខេត្ត ។ទោះបីមាន តំបន់មួយចំនួនបានទទួលរងគ្រោះ ជំនន់ទឹកភ្លៀង ធ្វើឱ្យប៉ះពាល់ខូច ខាតផលដំណាំស្រូវក៏ពិតមែន តែការអនុវត្តទាំងស្រូវស្រាល ស្រូវ ធ្ងន់បាន ១៤៨ ,៩៥០ហិកតា ស្មើនឹង ៧៦,៩៣ភាគរយនៃ ផ្ទៃដី១៩៣,៦១០ហិកតា។

ចំពោះការងារបង្កបង្កើនផលស្រូវរដូវប្រាំងឆ្នាំ២០២៣.២០២៤ អនុវត្តបាន ៧,២០០ហិកតា ស្មើនឹង ២៨,៧៨ភាគរតយនៃផែនការ ២៥,០២០ហិកតា។ ចំពោះដំណាំកសិកម្ម និងឧស្សាហកម្មរ ដូវ ប្រាំងឆ្នាំ២០២៣ អនុវត្តបាន ៣,៧៤៥ហិកតា ស្មើនឹង ២០,៨៣ ភាគរយនៃផែនការ ១៧,៩៧៨ហិកតា។
ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទ ខេត្តសៀមរាបបានឱ្យដឹង ថា ការប្រមូលផលស្រូវវស្សា មកដល់ពេលនេះប្រមូលផលបាន ៧៦ ភាគរយ ហើយតម្លៃស្រូវសើមលក់បានមួយគីឡូក្រាម តម្លៃ ពី១,២០០ រៀលទៅ១,៣៥០រៀល។ បើស្រូវស្ងួតមានតម្លៃ១,៦០០ រៀលក្នុងមួយ គីឡូក្រាម។
ប្រភពដដែលបន្តថា ពេលនេះប្រជាកសិករក៏បានសម្រុកក្នុង ធ្វើ ស្រែបណ្តេញទឹក និង ស្រែប្រាំង ដោយឆ្នាំនេះនៅតំបន់មួយចំនួន ប្រជាកសិករ បានធ្វើការ ច្រូតកាត់ស្រូវនៅក្នុងទឹកទៀតផង។ ម៉្យាងទៀតមកដល់ខែធ្នូនេះហើយ ទឹកនៅពេញវាលស្រែនៅឡើយ ដែលបង្កលក្ខណៈងាយស្រួល ដល់ ប្រជាកសិករធ្វើស្រែ ប្រាំង មិនមានការភ័យព្រួយឡើយ៕




ដោយ៖ ស៊ាន សុផាត