រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនសំណូមពរឱ្យ ប្រជាពលរដ្ឋ នាំគ្នា ចូលរួមថែទាំផ្លូវក្រាលក្រួសក្រហមនិងក្រាលកៅស៊ូDBST ចំនួន១៤ខ្សែ

កំពង់ស្ពឺ៖ឯកឧត្តម នួន ដាញ៉ិល  រដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ ជនបទ តំណាងឯកឧត្តម រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំ ក្រុមការងារគណ:កម្មការអន្តរក្រសួង រួមមាន ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមជាមួយក្រុមការងារបច្ចេកទេស នៃ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ស្ពឺ កាលពី រសៀលថ្ងៃទី៨ ខែធ្នូ ឆ្នាំ ២០២៣ បានអញ្ជើញ ត្រួតពិនិត្យ និងវាយតម្លៃលើការងារថែទាំផ្លូវ ក្រាលក្រួសក្រហម និងផ្លូវកៅស៊ូDBST លក្ខណៈប្រចាំរបស់ មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ចំនួន១៤ខ្សែ ស្ថិតក្នុងភូមិសាស្ត្រស្រុក ចំនួនប្រាំមួយ ។

លោក អៀង ដាំ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ស្ពឺ បានឱ្យដឹង ថា ផ្លូវចំនួន១៤ខ្សែ ស្ថិតក្នុងស្រុកចំនួនប្រាំមួយគឺ ស្រុកភ្នំស្រួច ស្រុក ថ្ពង ស្រុកឱរ៉ាល់ ស្រុកសំរោងទង ស្រុកឧដុង្គ និងស្រុកបសេដ្ឋ ។ ក្នុងនេះមានផ្លូវក្រួសក្រហមបចំនួន១០ខ្សែ ប្រវែង១០១.២៥គីឡូម៉ែត្រ, ផ្លូវក្រាលកៅស៊ូDBSTចំនួនបួនខ្សែមានប្រវែង ៧៣.២គីឡូម៉ែត្រ ។ ក្រោយចុះពិនិត្យដោយផ្អែកទៅលើសោភណភាព និងគុណភាពផ្លូវ ទាំង១៤ខ្សែរួចមក គណៈកម្មការអន្តរក្រសួង បានសម្រេចឯកភាព ទទួល យកមួយរយភាគរយ សម្រាប់ការអនុវត្តការងារថែទាំផ្លូវទាំងនេះ ។

ក្នុងឱកាសលោក នួន ដាញ៉ិល បានណែនាំបន្ថែមដល់ មន្ទីរ អភិវឌ្ឍន៍ ជនបទខេត្តកំពង់ស្ពឺ  ឱ្យធ្វើយ៉ាងណាត្រូវបន្តខិតខំ ថែទាំផ្លូវលំ ក្រាល ក្រួសក្រហម និងផ្លូវក្រាលកៅស៊ូ ដែលស្ថិតក្នុងគម្រោង និងជាសមិទ្ធ ផលថ្មីក្នុងមូលដ្ឋានរបស់ប្រជាពលរដ្ឋលើស្រុកទាំងប្រាំមួយឱ្យបានល្អប្រសើរ ដើម្បីជាប្រយោជន៍រួមទាំងអស់គ្នា និងផ្តល់ភាពងាយស្រួលដល់ ប្រជា ពលរដ្ឋក្នុងការធ្វើដំណើរឆ្លងកាត់ដឹកកសិផលពីភូមិមួយ ទៅភូមិ មួយប្រកបដោយសុវត្ថិភាពនិងយូរអង្វែង ។

សូមជម្រាបថា ផ្លូវទាំង១៤ខ្សែខាងលើថា ដើមឡើយជាផ្លូវ ប្រើ ប្រាស់ដោយ រទេះគោឬម៉ូតូប៉ុណ្ណោះ តែក្រោមការគិត គូរ របស់ រាជរដ្ឋាភិបាល ក្រោមការស្ថាបនារបស់ក្រសួងអភិវឌ្ឍន៍ជនបទ បានអភិវឌ្ឍន៍ផ្លូវនេះទៅជាផ្លូវក្រាលកៅស៊ូ និងក្រាលគ្រួសក្រហម ដែលអាចចរាចរណ៍បានគ្រប់មធ្យោបាយ   ។

ឯកឧត្តមរដ្ឋលេខាធិការ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែល រស់នៅអមសងខាងផ្លូវទាំង១៤ខ្សែខាងលើ ឱ្យចូលរួមសហការ ជាមួយមន្ត្រីជំនាញបច្ចេកទេសនៃមន្ទីរក្នុងថែទាំ កុំដឹកលើស ទម្ងន់ ដែលនាំឱ្យផ្លូវស្រុតឬខូច កុំចាក់ដីភូមិឱ្យខ្ពស់ជាងផ្លូវដែល នាំឱ្យទឹកដក់ ឬហូរកាត់ផ្លូវនាំឱ្យផ្លូវច្រោះដាច់ដែលនាំឱ្យការប្រើប្រាស់មិនបានយូរអង្វែង ៕
ដោយ៖សុផាត

ads banner