ក្រុមហ៊ុន Nvidia មានបំណងបង្កើតមូលដ្ឋានអភិវឌ្ឍឧស្សាហកម្មបន្ទះឈីបនៅវៀតណាម

MC.ហាណូយ៖ នាយកប្រតិបត្តិក្រុមហ៊ុន Nvidia ត្រូវបានដកស្រង់សម្តីដោយរដ្ឋាភិបាលវៀតណាមថា ក្រុមហ៊ុនបន្ទះឈីបយក្សរបស់សហរដ្ឋអាមេរិកមួយនេះ មានបំណងចង់បង្កើតមូលដ្ឋាននៅវៀតណាម ដើម្បីអភិវឌ្ឍឧស្សាហកម្មបន្ទះឈីប ឬ Semiconductor របស់ខ្លួន។

Read. ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន Nvidia លោក Jensen Huang កំពុងធ្វើទស្សនកិច្ចនៅប្រទេសអាស៊ីអាគ្នេយ៍ ខណៈដែលក្រុមហ៊ុននេះកំពុងសម្លឹងមើលការជំរុញការវិនិយោគនៅក្នុងឧស្សាហកម្មបន្ទះឈីប ដែលកំពុងរីកចម្រើនរបស់ខ្លួន។

ក្នុងអំឡុងកិច្ចប្រជុំជាមួយនាយករដ្ឋមន្រ្តីវៀតណាម លោក ផាម មិញជិញ លោក Huang បាននិយាយថា Nvidia ចង់បង្កើតមូលដ្ឋាននៅក្នុងប្រទេសវៀតណាម នេះបើយោងតាមរបាយការណ៍ចេញផ្សាយកាលពីល្ងាចថ្ងៃអាទិត្យ នៅលើគេហទំព័រផ្លូវការរបស់រដ្ឋាភិបាលទីក្រុងហាណូយ។

បើតាមរបាយការណ៍ដដែល លោក Huang បានវាយតម្លៃពីសក្តានុពលរបស់វៀតណាម ក្នុងវិស័យព័ត៌មានវិទ្យាខ្ពស់ ហើយថា Nvidia បានវិនិយោគប្រាក់ប្រហែល ២៥០លានដុល្លាររួចហើយ នៅក្នុងប្រទេសអាស៊ីមួយនេះ។

សូមរម្លឹកថា ក្នុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុងហាណូយ កាលពីខែកញ្ញា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានប្តេជ្ញាជួយវៀតណាមអភិវឌ្ឍសមត្ថភាព និងពង្រីកផលិតកម្ម។

វៀតណាមមានវិស្វករប្រហែល ៦,០០០នាក់នៅក្នុងឧស្សាហកម្មបន្ទះឈីប ប៉ុន្តែប្រទេសអាស៊ីនេះ ត្រូវការរហូតដល់រាប់ពាន់នាក់ទៀត ខណៈដែលទីក្រុងហាណូយមានគោលបំណងបង្កើនចំនួនវិស្វករដល់ ៥០,០០០នាក់នៅឆ្នាំ ២០៣០៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner